សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនកីឡាករ កីឡាករិនីចំនួន ០៩រូប ក្នុងនោះកីឡាការិនី ០៤រូប មកពីក្រសួងមហាផ្ទៃ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើសជើងឯកយុវជនអាស៊ី-អាគ្នេយ៍ ឆ្នាំ២០២៣ អាយុក្រោម១៧ឆ្នាំ និងក្រោម២០ឆ្នាំ នៅព្រះរាជាណាចក្រថៃ។ នេះ​បើយោង​តាម​ការ​ឲ្យ​ពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យកីឡាជាតិថៃ (Thailand National Sports University) នាខេត្ត Phetchabun៕

រឹលឹកថា កាល​ពី​ថ្ងៃទី១៧ មិថុនា កម្ពុជាកីឡាករ​ចំបាប់​កម្ពុជា ​៤​រូប​ទៅ​ប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ី U23 នៅ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន ដែលដឹក​នាំ​ដោយ​គ្រូ​បង្វឹក​លោក​ស្រី ចូវ សុធារ៉ា និងលោក Komeil Ghasemi ។ ក្រោយ​បញ្ចប់កីឡាករ ស៊ូ បាលី របស់កម្ពុជា បាន​​ឈ្នះ​មេដាយ​សំរឹទ្ធ​ដំបូង​គេ​មិន​ធ្លាប់មានសម្រាប់កម្ពុជា ក្នុង​ប្រភេទកីឡាចំបាប់ប្រកួតជើងឯក U23 អាស៊ី៕

Share.