ថ្ងៃទី ​27​ ខែ​ មិថុនា ​ឆ្នាំ ​2023​ – realme​ ប្រេនស្មាត​ហ្វូន ​ដែល​រីក​ចម្រើន​ខ្លាំង​ជាង​គេ​លើ​ពិភពលោក​ បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ realme​ C53​ ។ realme​ C53​ ដែល​ជា​អ្នក​ស្នង​តំណែង​ជើង​ឯក​ ដោយ​កំណត់​ឡើង​វិញ​ នូវ​អ្វី​ដែល​ទូរស័ព្ទ​កម្រិត​ថវិកា​អាច​ធ្វើ​បាន​។ realme​ C53​ ជា​ស្មាត​ហ្វូន​ដែល​នឹង​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​នៃ​ស្មាត​ហ្វូន​កម្រិត​ថវិកា​។​ ជាមួយ​នឹង​ការ​មក​ដល់​នៃ​ជើង​ឯក​ realme​ C53​ នៅក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ដែល​ប្រកាស​ចេញ​ជា​ផ្លូវការ​ក្នុង​ទី​ផ្សារ​កម្ពុជា​ មាន​ការ​ចូលរួម​ពី​សំណាក់​បុគ្គល​ជា​ជើង​ឯក​ក្នុង​វិស័យកីឡា​និង​បវរកញ្ញា​ផងដែរ​។​

លោក​ ផុល​ រតនៈ​ ជា​ជើង​ឯកកីឡាករបាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ឈ្នះ​មេដាយ​ប្រាក់​ក្នុង​កីឡា​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ត្រូវ​បាន​ក្រុម​ហ៊ុន​ទូរស័ព្ទ​ realme​ ជ្រើសរើស​ជា​តារា​ថត​បង្ហាញ​ម៉ូដ​ទូរស័ព្ទ​ realme​ C53​ ដែល​ជា​ជើង​ឯក​ថ្មី​ខាង​សាកថ្ម​លឿន​ 33W មាន RAM​ បន្ថែម​រហូត​ដល់​ 12GB​ និង​អង្គ​ផ្ទុក​ទិន្នន័យ​ធំ​ 128GB​ ការ​ឌីសាញ​បែប​ជើង​ឯក​បង្កប់​ពណ៌​មាស​ភ្លឺ​ផ្លេក​កម្រាស់​ស្តើង​ត្រឹមតែ​ 7.49​ mm​ និង​មាន​ Mini​ Capsule​ ទៀត​!​ realme​ C53​ ផ្តល់​ជូន​នូវ​បទពិសោធន៍​ស្មាត​ហ្វូន​កម្រិត​ខ្ពស់​ក្នុង​តម្លៃ​ពិសេស​ $169 ​សម្រាប់​ 6+6GB+​128GB​។​ មិនតែ​ប៉ុណ្ណោះ​ ក៏​មាន​វត្តមាន​បវរកញ្ញា​ ឃឿន​ ប៉ូលីកា​ ជាជើង​ឯក​ម្ចាស់​មកុដ​ជ័យ​លាភី​លេខ​ ១​ ក្នុងកម្មវិធី​ Miss​ Preteen​ Junior​ Idol​ World​ 2023​ និង​បវរកញ្ញា ​ឌៀប ​សូហ្វីរ៉ា​ លំដាប់​រងទី​២​ក្នុង​កម្មវិធី​ Little​ Miss​ Junior​ Idol​ 2023​ ដែល​បាន​ចូល​រួម​ជា​តារា​បង្ហាញ​ម៉ូដ​ទូរស័ព្ទ​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​របស់​ទូរស័ព្ទដៃ​ realme​ C53​ ផងដែរ​។​ កញ្ញា​ទាំង​២​ដួង​ ពិត​ជា​ពេញ​ចិត្ត​នូវ​ការ​រចនា​ដ៏​ទាន់សម័យ​របស់​ C53​ ដែល​ពិត​ជា​ស័ក្តសម​ឥត​ខ្ចោះ​សម្រាប់​យុវវ័យ​សម័យ​ថ្មី​។​

ស្មាតហ្វូន​ដែល​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​ នៃ​ស្មាតហ្វូន​កម្រិត​ថវិកា​ជាមួយ​លក្ខណៈ​សម្បត្តិ​ពិសេស​ 3​ ដែល​ត្រូវ​ដឹង​

ក្រោម​យុទ្ធសាស្រ្ត​ធ្វើ​ឱ្យប្រសើរ​ឡើង​នៃ​ស៊េរី​ C​ នោះ​ realme​ C53​ នៅ​តែ​បន្ត​បេសកកម្ម​ដើម្បី​ផ្តល់​នូវ​លក្ខណៈ​ពិសេស​នាំ​មុខ​គេ​ ក្នុង​កម្រិត​តម្លៃ​នេះ​ជាមួយ​ការ​សាកថ្ម​លឿន​ ទំហំ​ផ្ទុក​ធំ​ និង​ការ​រចនា​បែប​ទាន់​សម័យ​។​ ដើម្បី​ជួយ​សម្រួល​ដល់​បទពិសោធន៍​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រើប្រាស់​ឲ្យ​កាន់តែ​ប្រសើរ​ realme​ C53​ នឹង​បញ្ចប់​យុគសម័យ​ការ​សាកថ្ម​យឺត​ ដោយ​ផ្តល់​ជូន​នូវ​ការ​សាកថ្ម​លឿន​ 33W​ (33 វ៉ាត់​)SUPERVOOC​ ដំបូង​គេ​ស្ថិត​ក្នុង​កម្រិត​តម្លៃ​ ដែល​ចំណាយ​ពេល​ត្រឹមតែ​ 31​ នាទី​ដើម្បី​សាក​ដល់​ 50%​ ។​ បើ​ប្រៀបធៀប​ទៅនឹង​ការ​សាកថ្ម​ 10W ​របស់​ C33​, ទូរស័ព្ទ​ C53​ បាន​បង្កើន​ល្បឿន​សាក​របស់​វា​ 100%​ ។​ ជាមួយ​នឹង​ថាមពល​ថ្ម​ធំ​ 5000mAh​ C53​ ផ្តល់​នូវ​ការ​សាកថ្ម​ដោយ​គ្មាន​កង្វល់​ ដើម្បី​បង្កើន​បទពិសោធន៍​អ្នក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​កាន់​តែ​ប្រសើរ​។​

realme​ C53​ បំពាក់​បន្ទះ​ឈីប​ T612​ octa-core​ ភ្ជាប់​ជាមួយ​ RAM​ បន្ថែម​រហូត​ដល់​ 12GB ​និង​ ROM 128GB​ ដែល​ជា​អង្គ​ផ្ទុក​ទិន្នន័យ​ធំ​ជាងគេ​នៅក្នុង​កម្រិត​តម្លៃ​នេះ​។​ realme​ C53​ អាច​ពង្រីក​ RAM​ 6GB ​បន្ថែម​ សរុប​ទំហំ​ 12GB​ ដើម្បី​រីករាយជាមួយ​ RAM ​12GB​ ដែល​អាច​ឱ្យ​បទពិសោធន៍​អ្នក​ប្រើប្រាស់​កាន់​តែ​រលូន​។ ​លើស​ពី​នេះ​ទៅ​ទៀត​ C53​ គាំទ្រ​ស៊ីមកាត​ 2 ​Nano​ និង​កាត ​MicroSD​ 1 ​ក្នុង​ពេល​តែមួយ​ ដែល​អាច​បន្ថែម​ទំហំ​ផ្ទុក​រហូត​ដល់​ 2TB​ ។​

តាមរយៈ​ការ​ធ្វើឱ្យ​ប្រសើរឡើង​ជា​បន្តបន្ទាប់​នូវ​រចនា​សម្ព័ន្ធ​ខាង​ក្នុង​របស់​វា ​realme​ C53​ ផ្តោត​សំខាន់​ក្លាយ​ជា​ស្មាតហ្វូន​កម្រិត​ថវិកា​ ដែល​ត្រូវ​បាន​រចនា​ល្អ​បំផុត​ជាមួយ​នឹង​តួខ្លួន​ 7.49mm​ ស្តើង​បំផុត​នៅ​កម្រិត​តម្លៃ​នេះ ​ដូច​ជា​នៅ​ក្នុង​ realme​ C​ Series​ ផង​ដែរ​។​ ជាមួយ​នឹង​គែម​ជ្រុង​រាប​ស្មើ​របស់​វា​ C53​ ផ្តល់​នូវ​ផាសុកភាព​ និង​អារម្មណ៍​ងាយ​ស្រួល​ចាប់​កាន់​នៅ​ក្នុង​ដៃ​។​ ចំពោះ​ផ្នែក​ខាង​ក្រោយ​របស់​ C53​ វា​ត្រូវ​បាន​រចនា​ជាមួយ​នឹង​ការ​រចនា​ Shiny​ Champion​ ដែល​ភ្ជាប់​មក​ជាមួយ​ពណ៌​ Champion​ Gold ​និង​ Mighty​ Black​។ ​វាយនភាព​បន្ទាត់​ពណ៌​មាស​ និង​ឥទ្ធិពល​ពន្លឺ​ពណ៌មាស​នៅ​ផ្នែក​ខាង​ក្រោយ​ ប្រហាក់ប្រហែល​នឹង​ខ្សែ​បូ​ពណ៌មាស​ និង​ពន្លឺ​ ដែល​រំលេច​នូវ​ពេល​វេលា​ជើងឯក​និង​អារម្មណ៍​នៃ​មោទនភាព​ជើង​ឯក​។​

កាមេរ៉ា​ AI 50MP​, ​អេក្រង់លាតពេញ​ 6.74″ ​ល្បឿន​អេក្រង់​រលូន​ 90Hz​ និង​ Mini​ Capsule​ នៅ​ក្នុង​ផ្នែក​កាមេរ៉ា​ខាង​ក្រោយ ​C53​ មាន​កាមេរ៉ា​គោល​ទំហំ ​50MP​! ​លើសពី​នេះ​ C53 ​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​បង្កើត​រូបភាព ​តាម​ស្ទីល​ដែល​ពួក​គេ​ពេញ​ចិត្ត​ ជាមួយ​នឹង​មុខងារ​ ថត​រូប​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ជា​ច្រើន​។​ realme ​ក៏​មាន​បំពាក់​បច្ចេក​វិទ្យា​ Mini ​Capsule ​ដំបូង​បង្អស់​របស់​ Android ​នៅលើ ​C53​ ដែល​សម្រប​ខ្លួន​យ៉ាង​ឆ្លាតវៃ​ទៅ​នឹង​ការ​បង្ហាញ​ដំណឹង​ និង​រុំជុំវិញ​កាមេរ៉ា​ខាង​មុខ​ សម្រាប់​ការ​ជូនដំណឹង​។​ វា​អាច​បង្ហាញ​ពណ៌​ផ្សេង​គ្នា​នៃ​ពន្លឺ​សម្រាប់​ស្ថាន​ភាព​ថ្ម​ – ពណ៌បៃតង​បាន​សាក​ពេញ​ ពណ៌ខៀវ​កំពុង​សាកថ្ម​ និង​ពណ៌ក្រហមថ្មទាប។​ លើស​ពីនេះ​ អ្នក​ប្រើប្រាស់​អាច​ទទួល​បាន​បទពិសោធន៍​មុខងារ​ពីរ​បន្ថែមទៀត​ នៃការប្រើប្រាស់​ទិន្នន័យ​ និង​ស្ថិតិ​ជំហាន​តាមរយៈ​ OTA​។ ​ទាក់ទង​នឹង​ការ​ចេញ​ផ្សាយ​បន្ថែម​ទៀត​ realme ​បាន​បញ្ជាក់​ថា​ Mini​ Capsule​ នឹង​មាន​សម្រាប់​ផលិតផល​ C​ Series​ ទាំង​អស់​នៅ​ឆ្នាំ​នេះ​។​

លើសពីនេះ​ទៅ​ទៀត​ C53​ ត្រូវ​បាន​បំពាក់​ដោយ​ឧបករណ៍​បំពង​សម្លេង​ UltraBoom ​150%​ ស្កេន​ក្រយៅដៃ​ចំហៀង​រហ័ស​ ដើម្បី​ផ្តល់​ឱ្យ​អ្នកប្រើប្រាស់​នូវ​បទពិសោធន៍​ប្រើប្រាស់​យូរអង្វែង​ realme​ C53​ ប្រកាន់​ខ្ជាប់​នូវ​ការ​ធ្វើ​តេស្ត​យ៉ាង​ម៉ត់ចត់​ ដើម្បី​នាំ​មក​នូវ​គុណភាព​កម្រិត​ខ្ពស់​។​

ក្នុង​នាម​ជា​អ្នក​ផ្លាស់​មុខ​មាត់​ថ្មី​នៃ​ ស្មាតហ្វូន​កម្រិត​ថវិកា​ C53​ ផ្តល់​នូវ​លក្ខណៈពិសេស​បី​ ដែល​លើស​ពី​ការ​រំពឹង​ទុក​ ដើម្បី​បង្កើន​បទពិសោធន៍​អ្នក​ប្រើប្រាស់​ និង​បង្ហាញ​ពី​ស្មារតី​នៃ ​”ជើងឯក​” ​៕​

Share.