ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ បានប្រកាសពីការសាងសង់បន្ទប់ វី អាយ ភី នៅកីឡដ្ឋាន AIA Stadium, KMH Park ដែលបានទទួលការឧបត្ថម្ភពីក្រុមហ៊ុន Global Camstar Co., Ltd. (Camstar) និង Star Coating Solution Co., Ltd.( KCC Paint)។

ការសាងសង់បន្ទប់ វី អាយ ភី នៅកីឡដ្ឋាន AIA Stadium, KMH Park ដើម្បីផ្ដល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្ម អ្នកឧបត្ថម្ភ ក៏ដូចជាភ្ញៀវផ្សេងៗទៀត ទទួលបានបទពិសោធន៍ល្អ ក្នុងការទស្សនាការប្រកួតបាល់ទាត់ ហើយដើម្បីអោយភ្ញៀវទាំងអស់ឃើញអំពីសក្ដានុពល របស់បាល់ទាត់ដើម្បីលើកទឹកចិត្ដដល់ពួកគាត់វិនិយោគលើវិស័យនេះបន្ថែម។

ក្រោមការសាងសង់យ៉ាងយកចិត្ដទុកដាក់ ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ រំពឹងថាបន្ទប់ វី អាយ ភី នឹងរួចរាល់នៅសប្ដាហ៍ទី៣ ខែសីហា ខាងមុខនេះ៕

Share.