រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡា​ការិនីជយលាភី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ហើយ កាលព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ដែលមានទឹកប្រាក់សរុបចំនួន ២៧,៣០៣,៦០០,០០០រៀល ឬប្រមាណ ៦,៦៥៩,៤១៤ដុល្លារ ។

ពិធីប្រគល់ប្រាក់រង្វាន់នេះ បានធ្វើឡើងនៅទីស្ដីការក្រសួងការពារជាតិ ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC/CAMAPGOC តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។

គួរដឹងថា កីឡាស៊ីហ្គេម លើកទី៣២ ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ២៨២គ្រឿង (មាស ៨១ ប្រាក់ ៧៤ និងសំរឹទ្ធ ១២៧) និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជា ដណ្ដើម​មេដាយសរុប ៧១គ្រឿង (មាស ៩ ប្រាក់ ១៨ និងសំរឹទ្ធ ៤៤) ។ រីឯប្រាក់រង្វាន់​របស់រាជរដ្ឋាភិបាល យោង​តាម​អនុក្រឹត្យ គឺមេដាយមាសទទួលបាន ៤០លានរៀល មេដាយប្រាក់ ៣០លានរៀល និងមេដាយសំរឹទ្ធ ១៦លានរៀល៕

Share.