កីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្មុី គឺកីឡាការិនីកម្ពុជា តែម្នាក់​ដែល​បាន​ឈ្នះ​មេដាយ ច្រើន​ជាង​គេ ក្នុងការ​ប្រកួត​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែល​ឈ្នះ​បាន ៦គ្រឿង។

កីឡាការិនី ប៉ាល់ ឆរស្មុី បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ លើ​ប្រភេទ​កីឡា វ៉ូវីណាម ដែល​បាន​ដណ្ដើម​មេដាយ​ជូ​ជាតិ​ច្រើន​ជាងគេគឺ ៦គ្រឿង​ មាន​មេដាយ​មាស ៤គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយ​សំរឹទ្ធ ១គ្រឿង។

យោង​តាម​អនុក្រឹត្យ ប្រាក់រង្វាន់​របស់រាជរដ្ឋាភិបាល ចែកជូន​ម្ចាស់មេដាយ​គឺមេ​ដាយ​មាស​ទទួល​បាន ៤០លានរៀល មេដាយប្រាក់ ៣០លានរៀល និងមេដាយសំរឹទ្ធ ១៦លានរៀល ។ ដូច​នេះ​កីឡា​ការិនី ប៉ាល់ ឆរស្មី ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២០៦លានរៀល ស្មើនឹងប្រមាណ ៥ ១៥០០ដុល្លារ។

ប្រភេទកីឡាវ៉ូវីណាម និងវិញ្ញាសា ដែលកីឡាការិនី ប៉ាល់ ឆរស្មី ដណ្ដើមបាន​មេដាយ៖

១. មេដាយមាស កីឡាវ៉ូវីណាម វិញ្ញាសា Mixed Team Basic Self-Defence Technique (Three Women And Three Men)
២. មេដាយមាស កីឡាវ៉ូវីណាម វិញ្ញាសា Women’s Team Ying-Yang Sword Form 4x
៣. មេដាយមាស កីឡាវ៉ូវីណាម វិញ្ញាសា Women’s Aspect Broadsword Single Form
៤. មេដាយមាស កីឡាវ៉ូវីណាម វិញ្ញាសា Women’s Dual Knife Form
៥. មេដាយប្រាក់ កីឡាវ៉ូវីណាម វិញ្ញាសា Women’s Self-Defence
៦. មេដាយសំរឹទ្ធ កីឡាវ៉ូវីណាម វិញ្ញាសា Women’s Multiple Training (One Defence Against Three Others With Weapons)

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡា​ការិនីជយលាភី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ហើយ កាលព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ដែលមានទឹកប្រាក់សរុបចំនួន ២៧,៣០៣,៦០០,០០០រៀល ឬប្រមាណ ៦,៦៥៩,៤១៤ដុល្លារ។

ដែលកីឡាស៊ីហ្គេម លើកទី៣២ ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ២៨២គ្រឿង (មាស ៨១ ប្រាក់ ៧៤ និងសំរឹទ្ធ ១២៧) និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជា ដណ្ដើម​មេដាយសរុប ៧១គ្រឿង (មាស ៩ ប្រាក់ ១៨ និងសំរឹទ្ធ ៤៤) ។ រីឯប្រាក់រង្វាន់​របស់រាជរដ្ឋាភិបាល យោង​តាម​អនុក្រឹត្យ គឺមេដាយមាសទទួលបាន ៤០លានរៀល មេដាយប្រាក់ ៣០លានរៀល និងមេដាយសំរឹទ្ធ ១៦លានរៀល៕

Share.