សូមត្រយងជួយផ្សាយបន្តិចផងបានទេ! ខ្ញុំជាជនពិការរស់នៅភ្នំពេញ លក់ដូរនៅក្នុងផ្សារតិចតួច។ ខ្ញុំឃើញដូចមិនសមទំនងសោះ ពេលលោក ថោង សារ៉ាត់ អ្នកលក់ប៉ាតេ គាត់ប្រើរទេះជនជនពិការទាំងខ្លួនគាត់អត់ឃើញពិការអ្វីសោះ។ រទេសនោះ សម្រាប់ពួកខ្ញុំមានតម្លៃធំធេងណាស់ ហើយមនុស្សចាស់ជរាក៏ដូចគ្នាដែរ។

ពិតហើយគេមិនបានហាមឃាត់ជាច្បាប់ជាទម្លាប់មែន ប៉ុន្តែខ្ញុំថាក្នុងនាមគាត់ជាអ្នករស៊ី ហើយធ្លាប់ល្បីគេអាណិតអាសូរកាលគាត់ជាប់គុក និងគេត្រេកអរពេលឃើញគាត់ចេញពីគុក គាត់គួរមានសីលធម៌ល្អជាងនេះ។ តើគាត់ពិតជាមានបញ្ហារាងកាយមែនឬយ៉ាងណា បានជាគាត់ជិះរទេះនោះបញ្ជាចលនាចុះឡើងៗផ្សាយនិយាលក់ប៉ាតេ?

បើគាត់មានបញ្ហាសុខភាពរាងកាយមែន ខ្ញុំសូមទោស ប៉ុន្តែបើអត់មានទេ ប្រយ័ត្នត្រូវទំនាញចាស់ៗពោល ក្លាយជានពិការមែន។ ចាស់ៗគាត់មិនឱ្យក្មេងៗលេងធ្វើត្រាប់ជនពិការ មិនឱ្យលេងកាន់ឈើច្រត់ដើររប៉ាក់រប៉ើក ឬលេងជិះរទេះឱ្យគេរុញដូចជនពិការ ព្រោះគាត់ថាជារឿងមិនល្អ អាចថ្ងៃក្រោយជួបរឿងដូចបានធ្វើនេះ និងម្យ៉ាងក៏គោរពដល់អ្នកពិការ។

ខ្ញុំអត់មានសមត្ថភាពទិញរទេះនោះប្រើទេ ដៃខ្ញុំឡើងព្រែកអស់ហើយ ព្រោះតែប្រឹងបង្វិលកង់រទេះចាស់ខ្ញុំឱ្យទៅមុខដើម្បីបន្តជីវិតលក់ដូរចិញ្ចឹមកូន។ តើវាជាភាពស្មោគគ្រោករបស់អ្នករកស៊ីមួយចំនួនមែនទេដែលតែងតែធ្វើនេះ ធ្វើនោះ​ ទោះឡប់ឆ្កួត ខុសសីលធម៌ ដើម្បីបានការទាក់ទាញ? ខ្ញុំសង្ឃឹមថាលោក ថោង សារ៉ាត់ នឹងទទួលយកការរិះគន់នេះ។

ខ្ញុំសូមអរគុណណាស់ត្រយង!

Share.