អត្តពលិកប៊ូល ប៉េតង់ចំនួន ១៦ រូប​នឹងតំណាង​កម្ពុជា ទៅ​​ចូល​រួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​អាស៊ីលើកទី៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៦ ដល់ ២០ ខែសីហា ឆ្នាំ២០២៣។

ការជ្រើសរើសនេះ ធ្វើឡើងបន្ទាប់ពីមានការប្រកួតផ្ទៃក្នុង ដែលត្រូវបានរៀបចំដោយសហព័ន្ធប៊ូល និង​ប៉េតង់​កម្ពុជា ចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សហព័ន្ធ​បាន​រកឃើញ​កីឡាករ​ចំនួន ៨ នាក់ កីឡាការិនី ៤នាក់ ព្រមទាំង យុវជននិងយុវនារីអាយុក្រោម១៨ឆ្នាំ ៤នាក់ ដែល​តំណាងឱ្យកម្ពុជា ចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីលើកទី៥។

កីឡាករ កីឡា​ការិនី​ជម្រើស​ជាតិ ទាំង១៦ រូប មាន៤ក្រុម ដូច​ខាង​ក្រោម៖

រំលឹកថា សម្រាប់​ប្រភេទកីឡាប៊ូល និងប៉េតង់ កម្ពុជា ទទួល​បានមេដាយចំនួន ១០គ្រឿងក្នុងនេះ ប្រាក់ ៦គ្រឿង សំរឹទ្ធិ៤គ្រឿង នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ផងដែរ៕

Share.