សិល្បៈជាតិ​៖ ថ្មីៗ​នេះ​ ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​កម្មវិធី​ Miss​ Grand ​Cambodia​ 2023​ បាន​​ឈាន​ចូល​ដល់​វគ្គ​ថ្មី​មួយ​ទៀត​ហើយ​ ដែល​តម្រូវ​ឱ្យ​បេក្ខនារី​ទាំង​ ២៥​ រូប​ Review​ ពី​ផលិតផល​ដើម្បី​ស្វែង​រក​ជើង​ខ្លាំង​ដែល​ស័ក្ដសម​ពី​ការ​និយាយ​ពន្យល់​អំពី​ពី​គុណសម្បត្តិ​ផលិតផល​ដែល​ខ្លួន​ត្រូវ​ប្រូម៉ូដ។ 

វិញ្ញាសា​មួយ​នេះ​ មិន​ត្រឹមតែ​តេស្ដ​សមត្ថភាព​របស់​បេក្ខនារី​នីមួយៗ​នេះ​ទេ​ ប៉ុន្តែ​ក៏​ជា​ការ​ស្ទាប​ស្ទង់​មើល​ថា​ តើ​បេក្ខនារី​រូប​ណា​ដែល​ឆ្នើម​ និង​ពូកែ​វោហារ​សព្ទ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ហ្វេន​អ្នកគាំទ្រ​ទាំងអស់​?​

យ៉ាង​ណា​មិញ​ ការ​ប្រកួត​ប្រជែង​នេះ​ មិន​ត្រូវ​បាន​ដាក់​ពិន្ទុ​កាត់​សេចក្ដី​ជាប់​ធ្លាប់​សម្រាប់​ Miss​ Grand​ Cambodia​ ទាំង​ ២៥ ​រូប​នេះ​ទេ ​ប៉ុន្តែ​គឺ​គ្រាន់​តែ​ជា​ការ​បណ្ដុះ​បណ្ដាល ​និង​ផ្ដល់​ឱកាស​ដល់​បេក្ខនារី​ឆ្លាតវៃ ក្លាហាន​ ពូកែ​វោហារ​ដែល​អាច​ Review​ ផលិតផល​ទាក់ទាញ​បំផុត​ នឹង​ក្លាយ​ជា​ BA​ តំណាង​ឱ្យ​ក្រុមហ៊ុន​ HK7​ រយៈ​ពេល​ពេញ​ ១ ​ឆ្នាំ​។

លោកស្រី​ អ៊ឹម ​សុគន្ធា ​អគ្គនាយិកា​រៀប​ចំការ​ប្រកួត​ Miss​ Grand ​Cambodia​ 2023 ​បាន​លើក​ឡើង​ថា នៅឆ្នាំនេះគឺ​ប្លែក​ខុសរាល់​ដងបន្តិច​ ដោយក្រុមហ៊ុន​ HK7 នឹងជ្រើសរើសបវរកញ្ញា​ម្នាក់ចេញពីកម្មវិធី Miss Grand Cambodia មានសមត្ថភាពឆ្នើម នឹង​ក្លាយ​ជា​ BA តំណាង​ផលិតផ្ទាល់តែ​ម្ដង។ វិញ្ញាសា​មួយនេះ​ ក៏ជំរុញ​ឱ្យបេក្ខ​នារីទាំងអស់​មានទីផ្សារ​ក្នុងការ​ឃោសនា​ផលិតផល​ឱ្យ​បណ្ដា​ក្រុមហ៊ុន​​ធំៗ​ ដែលពួកគេបាន​ចាប់អារម្មណ៍​លើបវរកញ្ញា​ឯក។​

សូម​ជម្រាប​ផង​ដែរ​ថា​ បេក្ខភាព​ដែល​ជា​ Best​ Seller​ លក់​បាន​ឆ្នើម​ជាងគេ​ក៏​ទទួល​បាន​ការ​បំពាក់​ឆៀង​ ទឹក​ប្រាក់​មួយ​ចំនួន​ និង​ក្លាយ​ជា​ Miss​ HK7​ ក្នុង​កម្មវិធី​ Miss​ Grand​ Cambodia​ 2023​នេះ​តែ​ម្ដង​។​

ដោយ​ឡែក​ការ​ប្រកួត​ Miss​ Grand​ Cambodia​ 2023​ នា​ពេល​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ទី ​១ ​នៃ​ការ​បោះឆ្នោត​ចំពោះ​វីដេអូ​ណែនាំ​របស់​ខ្លួន​បេក្ខនារី​នីមួយ​ៗ​ ហើយ​ដំណាក់​កាល​ទី​២​ នឹង​បន្ត​ដល់​ថ្ងៃ​ប្រកួត​ប្រជែង​វគ្គ​បឋម​ ដើម្បី​រក​បេក្ខភាព​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​ទទួល​បាន​ Best​ Choice​ Of​ The ​Year​ ចូល​ទៅ​កាន់​ Top​ 15​ ។ កុំ​ភ្លេច​រង​ចាំ​តាមដាន​បន្ត​ទៀត​ថា ​តើ​បេក្ខនារី​រូបណា​ដែល​លោក​អ្នក​ពេញ​ចិត្ត​នឹង​ទទួល​បាន​ជយលាភី​ពី​កម្មវិធី​?​

Share.