កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ដណ្ដើម​បាន​មេដាយ​សរុបមានចំនួន ០៧គ្រឿង (មាស ៣គ្រឿង​ ប្រាក់៣គ្រឿង និងសំរឹទ្ធ១គ្រឿង) ពីការ​ប្រកួត​ជ្រើស​រើស​ជើងឯកយុវជនអាស៊ីអាគ្នេយ៍ U17-U20 ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រថៃ សរុប​ត្រឹម​ល្ងាច​ថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

ដោយឡែក​កាល​ពី​ថ្ងៃទិ២៨ មិថុនា ក្រុមកីឡាចំបាប់ U-17 កម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង ក្នុងថ្ងៃបើក​ឆាកការប្រកួត ជ្រើស​រើស​ជើង​ឯក​យុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅប្រទេសថៃ។

  • មេដាយ​ប្រាក់ ១គ្រឿង ដណ្ដើមបានដោយកីឡាករ ស៊ីម ប្រសើ ទម្ងន់ ៤៥គីឡូក្រាម
  • មេដាយ​ប្រាក់ ១គ្រឿង ដណ្ដើមបានដោយកីឡាករ កីឡាការិនី នក់ ស៊ីណាត់ ទម្ងន់ ៥៣គីឡូក្រាម
  • មេដាយសំរឹទ្ធ ១គ្រឿង ដណ្ដើមបានដោយកីឡាការិនី ស៊ីម ស៊ីធឺន ទម្ងន់ ៥៣គីឡូក្រាម

សូមជម្រាបជូនថា សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនកីឡាករ កីឡាករិនីចំនួន ០៩រូប ក្នុងនោះកីឡាការិនី ០៤រូប មកពីក្រសួងមហាផ្ទៃ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើសជើងឯកយុវជនអាស៊ី-អាគ្នេយ៍ ឆ្នាំ២០២៣ អាយុក្រោម១៧ឆ្នាំ និងក្រោម២០ឆ្នាំ នៅព្រះរាជាណាចក្រថៃ កាល​ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យកីឡាជាតិថៃ (Thailand National Sports University) នាខេត្ត Phetchabun៕

Share.