ព្រះវិហារ អេហ្វស៊ី តាម​ទាន់​សូហ្វីយ៉ាប៉ៃលិនជាក្រុម​ជាប់​កំណត់​ត្រា​ទទួល​បាន​កាត​ពិន័យ​ច្រើន​ជាង​គេក្នុង​ចំណោម ២០ក្រុម ឆ្លងកាត់​ ៣៩ប្រកួត នៃ​ពាន​រង្វាន់​សម្តេច​អគ្គម​ហាសេនា​បតី​តេ​ជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត ក្រោយចប់វគ្គសន្សំពិន្ទុជុំទី១ បញ្ចប់សប្ដាហ៍ទី៩។

ខណ:ខេត្តព្រះវិហារ ក៏ជាក្រុមមិន​អាច​រក​ជ័យ​ជម្នះ​បាន ក្រោយចាញ់ អធិរាជដំរីឦសាន ខេត្តរតនគិរី ក្នុងលទ្ធផល ៤-២ នៅទីលានបុរីកម្មករ៤ (កាចាញ)។ ដោយឡែក សូហ្វីយ៉ាប៉ៃលិន ៤ប្រកួត ឈ្នះ ១ ចាញ់ ៣។

ខាងក្រោម​នេះ ជាតារាងក្រុម​ដែល​ទទួល​បាន​កាតពិន័យច្រើនជាងគេ ក្រោយ​បញ្ចប់​ការប្រកួតសប្ដាហ៍ទី៩៖

  • សូហ្វីយ៉ាប៉ៃលិន ទទួល​បាន​កាតពិន័យ ១៤សន្លឹក ក្នុងនេះកាតក្រហម ១
  • ព្រហវិហារ អែហ្វស៊ី ទទួល​បាន​កាតពិន័យ ១៤សន្លឹក ក្នុងនេះកាតក្រហម ១
  • កំពតអែហ្វស៊ី ទទួល​បាន​កាតពិន័យ ១០សន្លឹក មិនមានកាតក្រហម
  • ស្វាយរៀង ទទួល​បាន​កាតពិន័យ ១០សន្លឹក ក្នុងនេះកាតក្រហម ១
  • ឈើតុំ ពោធិ៍សាត់ ទទួល​បាន​កាតពិន័យ ១០សន្លឹក មិនមានកាតក្រហម
  • បន្ទាយមានជ័យ ទទួល​បាន​កាតពិន័យ ៩សន្លឹក មិនមានកាតក្រហម
  • អយក កំពង់ស្ពឺ ទទួល​បាន​កាតពិន័យ ៩សន្លឹក ក្នុងនេះកាតក្រហម ១
  • អយក សៀមរាប ទទួល​បាន​កាតពិន័យ ៩សន្លឹក មិនមានកាតក្រហម
  • កែប ទទួល​បាន​កាតពិន័យ ៨សន្លឹក ក្នុងនេះកាតក្រហម ១
  • ខេត្តមណ្ឌលគីរី ទទួល​បាន​កាតពិន័យ ៦សន្លឹក មិនមានកាតក្រហម
  • កណ្ដាល ទទួល​បាន​កាតពិន័យ ៦សន្លឹក ក្នុងនេះកាតក្រហម ២
  • យុវជនបាត់ដំបង ទទួល​បាន​កាតពិន័យ ៦សន្លឹក មិនមានកាតក្រហម
  • សន្តិភាពកំពង់ធំ ទទួល​បាន​កាតពិន័យ ៥សន្លឹក ក្នុងនេះកាតក្រហម ១
  • ព្រះសីហនុ ទទួល​បាន​កាតពិន័យ ៤សន្លឹក មិនមានកាតក្រហម
  • ភ្នំពេញហ្គាឡាក់ស៊ី ទទួល​បាន​កាតពិន័យ ៤សន្លឹក មិនមានកាតក្រហម
  • ឧត្តរមានជ័យ ទទួល​បាន​កាតពិន័យ ៤សន្លឹក មិនមានកាតក្រហម
  • អធិរាជដំរីឦសាន ទទួល​បាន​កាតពិន័យ ៤សន្លឹក មិនមានកាតក្រហម
  • អយក ត្បូងឃ្មុំ ទទួល​បាន​កាតពិន័យ ៣សន្លឹក មិនមានកាតក្រហម
  • អយក កំពងចាម ទទួល​បាន​កាតពិន័យ ២សន្លឹក មិនមានកាតក្រហម
  • អយក កំពង់ឆ្នាំង ទទួល​បាន​កាតពិន័យ ២សន្លឹក មិនមានកាតក្រហម

ដោយឡែក​សម្រាប់ ខេត្តកមពង់ធំ ក៏​មិន​ចាញ់​ដូច​គ្នា ដោយឆ្លងកាត់ ៣ប្រកួត ឈ្នះទាំង៣ និង​ខេត្តមណ្ឌលគិរី ឆ្លងកាត់ ៣ប្រកួត ស្មើទាំង៣ ក្រុម​ទាំង​ទើប​លេង​បាន ៣ប្រកួតដោយសាសប្ដាហ៍​ទី៩ នៅ​ថ្ងៃ​ទី២៨ មិថុនា ត្រូវបាន​ខាង​គណៈ​កម្មការ​រៀប​ចំការប្រកួតប្រាប់ថា ការ​ប្រកួត​នេះ​ត្រូវ​លើក​ពេល​ទៅ​ប្រកួត​នៅថ្ងៃក្រោយ ដោយសាបញ្ហាទីលាន៕

តារាងចំណាត់ថ្នាក់ ក្រោយចប់វគ្គសន្សំពិន្ទុជុំទី១ បញ្ចប់សប្ដាហ៍ទី៩៖

Share.