ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្រោមការដឹកនាំរបស់ ឃឹម បូរី បានប្រកាសនាំចូលកីឡាករ Bektur Amangeldiev ជនជាតិកៀហ្ស៊ីស៊ីស្ថាន វ័យ២៤ឆ្នាំ ត្រៀមប្រកួតប្រជែងលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

កីឡាករ Bektur Amangeldiev កើតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៨ បច្ចុប្បន្នមានអាយុ ២៤ឆ្នាំ កម្ពស់ ១.៨៥ម៉ែត្រ ជាកីឡាករជនជាតិកៀហ្ស៊ីស៊ីស្ថាន ដំបូងគេមកកាន់លីគកំពូលកម្ពុជា។

ខ្សែបម្រើខាងលើ ធ្លាប់លេងនៅ Ilbirs Bishkek FC, Kaganat, Abdysh-Ata Kant និង Dordoi Bishkek លីគកំពូលកៀហ្ស៊ីស៊ីស្ថាន (Kyrgyz Premier League) និងធ្លាប់លេងនៅក្លិប Rajasthan United នៃលីគកំពូលឥណ្ឌា (Hero I-League)។

កីឡាករបរទេសរបស់ណាហ្គាវើលដ៍៖
-Marques Marcio ជនជាតិប្រេស៊ីល
-Alexandre Cardoso ជនជាតិប្រេស៊ីល
-Cristian Roque ជនជាតិប្រេស៊ីល
-Bektur Amangeldiev ជនជាតិកៀហ្ស៊ីស៊ីស្ថាន៕

Share.