កាលពី​ថ្ងៃទី ២៩ មិថុមនា ម្សិល​មិញ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ​ បាន​ប្រកាស​ជាផ្លូវការ​ស្វាគមន៍​គ្រូចាំទី TAKUMI TOMIZAWA មកកាន់ក្រុមគ្រួសារគិរីវង់សុខសែនជ័យ។ ហើយ​គ្រូចាំទីនេះ​ដែរ ក៏​ជា​សមាជិត​ទី៦ របសគិរីវង់សុខសែនជ័យ សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី។​

TAKUMI TOMIZAWA ធ្លាប់ជាអតីតកីឡាករចាំទីលេងនៅក្លិបក្នុងប្រទេសជា ច្រើនរួមមាន​ Australia, Gibraltar, Japan, Mongolia and New Zealand​ និងបច្ចុប្បន្នជាគ្រូចាំទីកាន់ AFC “B” license និង Welsh Goalkeeper “C” license។

រំលឹកថា គិត​ត្រឹម​រយៈពេល ១០ថ្ងៃចុងក្រោយ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បាន​ប្រកាស​សមាជិត​ចូល​រួម​ចំនួន ៦រូប​ សម្រាប់​ត្រៀមសម្រាប់រដូវកាល ២០២៣-២៤ មាន​ដូច​ខាង​ក្រោម៖

១.កីឡាករ ស៊ុំ​ សាន់ ពីបឹងកេត (ខ្ចីជើង) ចូល​រួម​នៅ​ថ្ងៃទី ១៨ មិថុនា ២០២៣

២.កីឡាករ ទួត​ សារ៉ូត ពីអគ្គិសនីកម្ពុជា ចូល​រួម​នៅ​ថ្ងៃទី ២៣ មិថុនា ២០២៣

៣.កីឡាករ ញ៉ាន​ សុបញ្ញា​ ពីកំពង់ចាម ចូល​រួម​នៅ​ថ្ងៃទី ២៧ មិថុនា ២០២៣

៤.កីឡាករ ទ្រី​ ប៊ុនស៊ាងយ៉ាលីន្ទ​ ពីអគ្គិសនីកម្ពុជា ចូល​រួម​នៅ​ថ្ងៃទី ២៨ មិថុនា ២០២៣

៥.កីឡាករ Zenivio Mota ពី AD. SLB Laulara ចូល​រួម​នៅ​ថ្ងៃទី ២៨ មិថុនា ២០២៣

Share.