ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ជើង​ឯក​ថ្នាក់ខេត្ត (Hun Sen Cup) បានបញ្ចប់ការប្រកួតសប្តាហ៍ទី៩ ហើយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ខណៈអ្នកគាំទ្រសរុបកើនឡើងដល់ ២៤៤៩៨នាក់ ស្របពេលដែលវិទ្យាល័យ ប៉ុនរ៉ានី​ ហ៊ុនសែន មេមត់ ដែលស្ថិតក្នុងខេត្តកំពង់ចាម មានអ្នកចូលរួមទស្សនាច្រើនជាងគេ ពោលគឺមានចំនួន ៣៩៤៨នាក់ គិតត្រឹមសប្តាហ៍ទី៩។

ខាងក្រោននេះជាចំនួនអ្នកគាំទ្រតាមទីលានទាំង ២០ទីតាំងផ្សេងគ្នា ក្នុងពានរង្វាន់ Hun Sen Cup៖
១. ទីលាន វិទ្យាល័យ ប៉ុនរ៉ានី ហ៊ុនសែន មេមត់ មានចំនួន ៣៩៤៨នាក់
២. ទីលាន ឈើត៉ំ ខេត្តពោធិសាត់ មានចំនួន ៣៧២០នាក់
៣. ទីលាន វិទ្យាល័យ កំពង់ធំ មានចំនួន ២៣៧០នាក់
៤. ទីលាន តេជោ សែន សំរោង មានចំនួន ២០៩៨នាក់
៥. ទីលាន បុរីកម្មករ៤ មានចំនួន ១៦០០
៦. ទីលាន អនុវិទ្យល័យ សម្តេចឪ មានចំនួន ១៤២០នាក់
៧. ទីលាន វិទ្យល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន មានចំនួន ១២៨៦នាក់
៨ ទីលាន បឋមសិក្សា ហ៊ុនសែន សែនមនោរម្យ មានចំនួន ១២០០នាក់
៩. ទីលាន វិទ្យាល័យកំពង់ស្ពឺ មានចំនួន ១១៩៣នាក់
១០. ទីលាន វិទ្យាល័យ ព្រះរាជសម្ភារ ៧៤៥នាក់
១១. កីឡដ្ឋានខេត្តសៀមរាប មានចំនួន ៧០៧នាក់
១២. ទីលាន វិទ្យាល័យ ហ៊ុនសែន ត្បែងមានជ័យ មានចំនួន ៧០២នាក់
១៣. ទីលាន វិទ្យាល័យព្រះសីហនុ មានចំនួន ៦៩០នាក់
១៤. ទីលាន វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច មានចំនួន ៦៧០នាក់
១៥. ទីលាន វិទ្យល័យ នេត យ៉ុង មានចំនួន ៦៥០នាក់
១៦. កីឡដ្ឋានកែប មានចំនួន ៥៦២នាក់
១៧. ទីលាន វិទ្យាល័យ ហ៊ុនសែន ស្វាយរៀង មានចំនួន ៥២២នាក់
១៨. ទីលាន វិទ្យាល័យ ហ៊ុនសែន ខ្លាកូន មានចំនួន ៤១០នាក់
១៩. ទីលាន វិទ្យាល័យច្បារអំពៅ មានចំនួន ៣៩៥នាក់
២០. ទីលាន វិទ្យាល័យទេពប្រណម្យ មានចំនួន ៣៥០នាក់។

លទ្ធផលការប្រកួតសប្តាហ៍ទី៩

តារាងចំណាតថ្នាក់គិតត្រឹមសប្តាហ៍ទី៩

Share.