ចប់វគ្គសន្សំពិន្ទុជុំទី១ បញ្ចប់សប្ដាហ៍ទី៩ ប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ កីឡាករ ភឹម ចាន់ វិសុទ្ធ របស់​ភ្នំពេញហ្គាឡាក់ស៊ី បន្ត​រក្សាតំណែង​រក​គ្រាប់​បាល់​បាន​ច្រើន​ជាគេ ចំនួន ៦គ្រាប់ គិតចាប់​ពី​សប្ដាហ៍ទី៥មក តាម​ពីក្រោយដោយកីឡាករ ប៉ុន ស៊ីបប្រី របស់កំពង់ចាម កីឡាករ ធី ភារ៉ា របស់ត្បូងឃ្មុំ និងកីឡាករ ហ៊ន លីហេង ចំនួន ៥គ្រាប់ ដូច​គ្នា។

ដោយឡែកសម្រាប់​ក្រុមខេត្តត្បូងឃ្មុំ បន្តឈរកំពូលតារាងជាក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ ចំនួន ១៥​គ្រាប់ តាម​ពី​ក្រោយដោយ កំពង់ឆ្នាំង ១៤គ្រាប់ និង កំពង់ចាម ចំនួន ១២គ្រាប់​ ក្នុង​ចំណោម​គ្រាប់​បាល់​សរុប ១៥២គ្រាប់ ទាំង ៣៩ប្រកួត នៃ​ពាន​រង្វាន់​សម្តេច​អគ្គម​ហាសេនា​បតី​តេ​ជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត។

ខណ:ភ្នំពេញហ្គាឡាក់ស៊ី ឈកំពូលតារាង ពូល ក មាន ៨ពិន្ទុ អយក ត្បូងឃ្មុំ ឈរកំពូល​តារាង ពូល ខ មាន ១២ពិន្ទុ ឈើតុំ ពោធិ៍សាត់ ឈរកំពូល តារាង ពូល គ មាន ៩ពិន្ទុ, សន្តិភាពកំពង់ធំ ឈរកំពូលតារាង ពូល ឃ មាន ៩ពិន្ទុ។

កីឡាករ ៤រូបជាប់ឈ្មោះក្នុងបញ្ជីទាត់បញ្ចូលទីច្រើនជាងគេ (Top Scorers) គិតត្រឹមសប្តាហ៍ទី៩៖

  • កីឡាករ ភឹម ចាន់វិសុទ្ធ របស់ក្លិបបាល់ទាត់ភ្នំពេញហ្គាឡាស៊ី រកបាន ៦គ្រាប់
  • កីឡាករ ប៉ុន ស៊ីបប្រី របស់មន្ទីរ អយក ខេត្តកំពង់ចាម រកបាន ៥គ្រាប់
  • កីឡាករ ធី ភារ៉ា របស់មន្ទីរ អយក ខេត្តត្បូងឃ្មុំ រកបាន ៥គ្រាប់
  • កីឡាករ ហ៊ន លីហេង របស់មន្ទីរ ក្លិបបាល់ទាត់ ឈើតុំ រកបាន ៥គ្រាប់

គួរបញ្ជាក់ថា ក្រោយចប់វគ្គសន្សំពិន្ទុជុំទី១ បញ្ចប់សប្ដាហ៍ទី៩ ប៉ុន្តែខេត្តកមពង់ធំ និង​ខេត្តមណ្ឌលគិរី ​ទើប​លេង​បាន ៣ប្រកួតដោយសាសប្ដាហ៍​ទី៩ នៅ​ថ្ងៃ​ទី២៨ មិថុនា ត្រូវបាន​ខាង​គណៈ​កម្មការ​រៀប​ចំការ​ប្រកួតប្រាប់ថា ការ​ប្រកួត​នេះ​ត្រូវ​លើក​ពេល​ទៅ​ប្រកួត​នៅថ្ងៃក្រោយ ដោយសាបញ្ហាទីលាន៕

Share.