ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់យុវជនអាស៊ី AFC U-17 Asian Cup ឆ្នាំ 2023 បាន​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្ររួច​រាល់ ​ក្រោយ​កូរ៉េខាងត្បូង ឈ្នះអ៊ូសបេគីស្ថាន ១-០ និងជប៉ុន ឈ្នះអ៊ីរ៉ង់ ៣-០ នៅវគ្គពាក់ កណ្ដាលផ្ដាច់​ព្រ័ត្ត កាល​ពី​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣។

ដូច​នេះ ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ របស់កូរ៉េខាងត្បូង ត្រូវជួបយុវជនអាយុក្រោម ១៧ឆ្នាំ របស់​ជប៉ុន ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ដែលនឹងធ្វើឡើងនៅថ្ងៃទី០២ កក្កដា វេលាម៉ោង ៧:០០នាទីយប់ នៅ​កីឡ​ដ្ឋាន Pathum Thani ប្រទេសថៃ។

គួរបញ្ជាក់ថា យុវជនអាយុក្រោម ១៧ឆ្នាំជម្រើសជាតិជប៉ុន គឺជាក្រុមការពារតំណែងជើងឯក នឹង​ជា​ក្រុមដែលជោគជ័យជាងគេក្នុងពានរង្វាន់មួយនេះផង ពោលគឺពួកគេធ្លាប់ឈ្នះបានចំនួន៣ លើករួចមក​ហើយ ក្នុងព្រឹត្តិ​ការណ៍​ប្រកួត​ពានរង្វាន់យុវជនអាស៊ី AFC U-17 Asian Cup នេះ៕

Share.