យោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានឲ្យដឹងថាក្លិបបាល់ទាត់ Paris Saint-Germain ត្រៀមប្រកាសតែងតាំងលោក Luis Enrique ជាគ្រូបង្គោលថ្មី សម្រាប់រដូវកាល ២០២៣-២៤ ខាងមុននេះ។

បច្ចុប្បន្នការ​ចរចា​រវាង​ភាគី PSG និង​លោក Luis Enrique បាន​ឈាន​ដល់​ចំណុច​ចុង​ក្រោយ​ហើយ ពោលគឺភាគី​ទាំង​សង​ខាង​កំពុង​ចរចា​រឿង​ប្រាក់​ឈ្នួល និង​រឿង​លម្អិត​មួយ​ចំនួន​ទៀត។ បើ​តាម​សេចក្ដី​រាយការណ៍​ដដែល ការ​តែង​តាំង​នឹង​ធ្វើ​ឡើង​នៅឆាប់ៗនេះ បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ។

លោក Luis Enrique បានចាកចេញពីតំណែងក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស៉្បាញ បន្ទាប់ពីមិនអាចដឹកនាំក្រុមឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ២០២២ នៅប្រទេសកាតាបាន។

ក្រុមជម្រើសជាតិអេស៉្បាញ បានប្រកួតស្មើគ្នាជាមួយ​ម៉ារ៉ុក ក្នុងលទ្ធផល ០-០ និងទាត់បាល់ ១១ម៉ែត្រចាញ់ក្រុមម៉ារ៉ុកក្នុងលទ្ធផល ៣-០។ នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្ររបស់អេស៉្បាញក្រោយជ្រុះចេញក្នុងព្រឹត្តិការណ៏ដ៏ធំនៅប្រទេសកាតា។

ខណ:លោក Luis Enrique ធ្លាប់ដឹកនាំក្រុមអ្នកមានបុណ្យ FC Barcelona ឈ្នះពានរង្វាន់ UEFA Champions League រដូវកាល ២០១៤-១៥ ជំនាន់ MSN (Messi, Neymar និង Suarez)៕

Share.