ក្រោយ​ប្រកួត​ជម្រុះ​អស់​រយ:ពេលកន្លះខែរួច​មក ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់យុវជនអាស៊ី AFC U-17 Asian Cup ឆ្នាំ 2023 បាន​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្ររួច​រាល់ គឺ​ក្រុមយុវជន​អាយុ​ក្រោម ១៧ឆ្នាំ ជម្រើសជាតិរ៉េខាងត្បូង ត្រូវជួបយុវជនអាយុក្រោម ១៧ឆ្នាំ ជម្រើសជាតិ​ជប៉ុន ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រនៅ​រាត្រីនេះ។

ខាងក្រោម​នេះ​ជាទិន្នន័យ​ត្រួសៗ​ពី​ក្រុម​ទាំង ២ ក្នុង​ការ​​ប្រកួត​ ព្រឹត្តិការណ៍ពានរង្វាន់យុវជនអាស៊ី AFC U-17 Asian Cup ឆ្នាំ 2023

វគ្គជម្រុះក្នុង​ពូល៖

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ កូរ៉ែខាងត្បូង ស្ថិត​នៅក្នុងពូល B ឆ្លង​កាត់ ៣ប្រកួត ឈ្នះកាតា ៦-១, ឈ្នះអាហ្វហ្គានីស្ថាន ៤-០ និងចាញ់អ៊ីរ៉ង់ ២-០ ឈរ​លេខ ២ក្នុង​តារាង​ពូល B មាន​៦ពិន្ទុ។

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ ជប៉ុន ស្ថិត​នៅ​ក្នុង​​ពូល D ឆ្លង​កាត់ ៣ប្រកួត ស្មើជាមួយ អ៊ូស​បេ​គីស្ថាន ១-១ ឈ្នះវៀតណាម ៤-០ និង​ឈ្នះឥណ្ឌា ៨-៤ ឈរ​លេខ ១​ក្នុង​តារាង​ពូល D មាន​៧ពិន្ទុ។

គ្គ ៨ក្រុម​ចុង​ក្រោយ៖

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ កូរ៉ែខាងត្បូង បាន​យកឈ្នះក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ ថៃ ក្នុង​លទ្ធផល ៤-១ កាលពី​ថ្ងៃទី២៥ មិថុនា នៅកីឡដ្ឋាន Pathum Thani។

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ ជប៉ុន បាន​យក​ឈ្នះ ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ អូស្រ្តាលី ក្នុង​លទ្ធផល ៣-១ កាលពី​ថ្ងៃទី២៦ មិថុនា នៅកីឡដ្ឋាន Pathum Thani។

វគ្គ ៤ក្រុមចុងក្រោយ៖

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ កូរ៉ែខាងត្បូង បាន​យកឈ្នះក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ អ៊ូស​បេ​គីស្ថាន ក្នុង​លទ្ធផល ១-០ កាលពី​ថ្ងៃទី២៩ មិថុនា នៅកីឡដ្ឋាន Pathum Thani។

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ ជប៉ុន បាន​យក​ឈ្នះ ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ អ៊ីរ៉ង់ ក្នុង​លទ្ធផល ៣-០ កាលពី​ថ្ងៃទី២៩ មិថុនា នៅកីឡដ្ឋាន Pathum Thani។

វគ្គផ្ដាច់ព្រ័ត្រ៖

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ របស់កូរ៉េខាងត្បូង នឹង​ត្រូវជួបយុវជនអាយុក្រោម ១៧ឆ្នាំ របស់​ជប៉ុន ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ដែលនឹងធ្វើឡើងនៅថ្ងៃទី០២ កក្កដា វេលាម៉ោង ៧:០០នាទីយប់ នៅ​កីឡ​ដ្ឋាន Pathum Thani ប្រទេសថៃ។

ក្នុងព្រឹត្តិ​ការណ៍​ប្រកួត​ពានរង្វាន់យុវជនអាស៊ី AFC U-17 Asian Cup កន្លង​មក៖

យុវជនអាយុក្រោម ១៧ឆ្នាំជម្រើសជាតិជប៉ុន គឺជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ នឹង​ជា​ក្រុមដែលជោគជ័យជាងគេក្នុងពានរង្វាន់មួយនេះផង ពោលគឺពួកគេធ្លាប់ឈ្នះបានចំនួន៣ លើករួចមក​ហើយ នៅឆ្នាំ(១៩៩៤, ២០០៦ និង​ចុង​ក្រោយ​នៅ​ឆ្នាំ២០១៨) ។

យុវជនអាយុក្រោម ១៧ឆ្នាំជម្រើសជាតិកូរ៉េខាងត្បូង គក៏ជាក្រុម​ដែល​ធ្លាប់​ជោគជ័យ​ច្រើ​ផង​ដែរ​នៅ​ក្នុង​ពានរង្វាន់​មួយ​នេះ ពោលគឺពួកគេធ្លាប់ឈ្នះជើង​ឯក​បានចំនួន២ លើក គឺនៅឆ្នាំ(១៩៨៦ និង​​នៅ​ឆ្នាំ២០០២) ខណ:​នៅ​ឆ្នាំ២០១៨ បាន​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់យុវជនអាស៊ី AFC U-17 Asian Cup ឆ្នាំ 2023 មាន ១៦​ក្រុម​ចូល​រួម​ ដែល​ថៃ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ និង​បាន​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ គ្រោង​នឹង​ស្វែង​រក​ឃើញ​ម្ចាស់​ជើងឯក​នៅ​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ នែះ៕

IRIBF / IBL FINAL RESULT
Share.