ក្រុម​យុវជនអាយុក្រោម ១៧ឆ្នាំជម្រើសជាតិជប៉ុន គ្រងជើងឯក ២លើក​ជាប់​គ្នា ក្នុង​ព្រឹត្តិការណ៍​ប្រកួតពានរង្វាន់យុវជនអាស៊ី AFC U-17 Asian Cup ឆ្នាំ 2023 ក្រោយ​យក​ឈ្នះ​ក្រុម​យុវ​ជន​អាយុ​ក្រោម ១៧ឆ្នាំជម្រើសជាតិ កូរ៉េខាងត្បូង ក្នុង​លទ្ធផល ៣-០ កាល​ពី​រាត្រី​ថ្ងៃទី០២ កក្កដា នៅ​កីឡ​ដ្ឋាន Pathum Thani ប្រទេសថៃ។​

ជ័យ​ជម្នះ​លើក​នេះ​ គឺ​ជា​ការ​គ្រង​ជើង​ឯក​ ២ឆ្នាំជាប់​គ្នា​ផង​ដែរ ក្រុម​យុវជនអាយុក្រោម ១៧ឆ្នាំ ជ​ម្រើ​ស​ជាតិជប៉ុន ដោយ​នៅ​ឆ្នាំ២០១៨ គ្រង​ជើង​ឯក ក្រោយ​យក​ឈ្នះ តាជីគីស្ថាន ក្នុង​លទ្ធផល ១-០ នៅ​កីឡដ្ឋាន Bukit Jalil នៅប្រទេស​ម៉ាឡេស៊ី (នៅឆ្នាំ២០២០ ខកខាន)។

រំលឹក​ដែរ​ថា បន្ទាប់​ពី​ការពារតំណែងជើងឯកឆ្នាំចាស់ U-17 ជប៉ុន លើកនេះជាការឈ្នះលើកទី៤ ហើយក៏​ជា​ក្រុម​ដែល​ជោគ​ជ័យ​ជាង​គេ​ក្នុង​ពានរង្វាន់មួយនេះផង ពោលគឺពួកគេធ្លាប់ឈ្នះបានចំនួន ៣លើករួចមក​ហើយ នៅឆ្នាំ(១៩៩៤, ២០០៦ និង​​ឆ្នាំ២០១៨) និង​ចុង​ក្រោយ​នៅ​ឆ្នាំ២០២៣ នេះ។

ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់យុវជនអាស៊ី AFC U-17 Asian Cup ឆ្នាំ 2023 មាន ១៦​ក្រុម​ចូល​រួម​ ដែល​ថៃ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ និង​បាន​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ គ្រោង​នឹង​ស្វែង​រក​ឃើញ​ម្ចាស់​ជើងឯក​នៅ​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ នែះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់យុវជនអាស៊ី AFC U-17 Asian Cup ធ្វើ​ឡើង​រយ: ពេល​ ២ឆ្នាំម្ដង ដោយ​ជប៉ុន​ជា​ក្រុម​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ ចំនួន ៤លើក កូរ៉េខាងត្បូង, កូរ៉េខាងជើង, ចិន, អារ៉ាប៊ីសាអូឌីត និងអូម៉ង់ ចំនួន ២លើក ខណ:កាតា, អ៊ីរ៉ង់, អ៊ូសបេគីស្ថាន, ថៃ និងអ៊ីរ៉ាក់ ចំនួន ១លើក៕

Share.