ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ បាន​ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ីហើយ កាលពីថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីត្រៀមប្រកួតបើកឆាកនោថ្ងៃទី០៥ កក្កដា ជួប ឡាវ ក្នុងពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023។

សម្រាប់ពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023 ដែល​ប្រទេស​ឥណ្ឌូ​នេស៊ី ទទួល​រៀបចំធ្វើជាម្ចាស់ផ្ទះនេះគ្រោងនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី០៥ ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

កាលវិភាគ​ប្រកួត​របស់​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា៖

  • ថ្ងៃទី០៥ កក្កដា៖ កម្ពុជា ប៉ះ ឡាវ នៅកីឡដ្ឋាន Gelora Sriwijaya ទីក្រុម Palembang
  • ថ្ងៃទី០៧ កក្កដា៖ កម្ពុជា ប៉ះ ទីម័រ ឡេស្តេ នៅកីឡដ្ឋាន Gelora Sriwijaya ទីក្រុម Palembang
  • ថ្ងៃទី០៩ កក្កដា៖ កម្ពុជា ប៉ះ ឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Gelora Sriwijaya ទីក្រុម Palembang

ខណ:បញ្ជីឈ្មោះកីឡាការិនីអាយុក្រោម១៩ឆ្នាំ ក្រុមជម្រើសជាតិនារី ទាំង២៣នាក់ ​ធ្វើដំណើរ​ទៅ​កាន់​ប្រទេសឥណ្ឌូនេស៊ី មាន​ដូច​ខាងក្រោម៖

Share.