ក្លិបបាល់ទាត់ Young Elephants ក្រោមការដឹកនាំរបស់លោក Satyasagara បានគ្រងជើងឯកលីគកំពូលឡាវ Lao Premier League 2023 ២រដូវកាលជាប់គ្នា ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។

តារាងចំណាត់ថ្នាក់ក្រុម​ទាំង​៧ Lao Premier League 2022៖
១) Young Elephants ឆ្លងកាត់១៤ប្រកួត ឈ្នះ១២ ស្មើ២ មិនដែលចាញ់មាន ៣៨ពិន្ទុ
២) Master7 FC ឆ្លងកាត់១៤ប្រកួត ឈ្នះ៩ ស្មើ១ និងចាញ់៤ មាន២៨ពិន្ទុ
៣) Ezra FC ឆ្លងកាត់១៤ប្រកួត ឈ្នះ៧ ស្មើ៤ និងចាញ់៣ មាន២៥ពិន្ទុ
៤) Lao Army ឆ្លងកាត់១៤ប្រកួត ឈ្នះ៦ ស្មើ៥ និងចាញ់៣ មាន២៣ពិន្ទុ
៥) Luang Prabang ឆ្លងកាត់១៤ប្រកួត ឈ្នះ៣ ស្មើ៥ និងចាញ់៦ មាន១៤ពិន្ទុ
៦) Champasak United ឆ្លងកាត់១៤ប្រកួត ឈ្នះ៣ ស្មើ២ និងចាញ់៩ មាន១១ពិន្ទុ
៧) Namtha United ឆ្លងកាត់១៤ប្រកួត ឈ្នះ១ ស្មើ៥ និងចាញ់១០ មាន៨ពិន្ទុ
៨) Viengchanh FC ឆ្លងកាត់១៤ប្រកួត ឈ្នះ២ ស្មើ២ និងចាញ់១០ មាន៨ពិន្ទុ។

ខណ:ខ្សែការពារ Clyde O’Connell សញ្ជាតិអៀរឡង់ លេងបាន២តំណែង ការពារផង បម្រើផង បានចាកចេញពីព្រះខ័នរាជស្វាយរៀង ទៅកាន់ Young Elephants FC ក្នុងលក្ខខណ្ឌខ្ចីជើង។

គួរដឹងថាការប្រកួតពានរង្វាន់លីគកំពូលឡាវ Lao Premier League ​​តម្រូវ​អោយ​ក្រុម​ទាំង​៧​ប្រកួត​វិលជុំ​ចំនួន​៣ជុំ ហើយ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​ដាច់​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​រដូវកាល។ ក្រុម​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​ឡាវ មាន​ឈ្មោះ​ចេញ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup ផង​ដែរ។

វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អាស៊ាន នេះ​ហៅ​ថា Preliminary ដែល​មាន​២គូ ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​នោះ​៖
គូ​ទី១៖ ភ្នំពេញក្រោន (កម្ពុជា) ប៉ះ Young Elephants (ឡាវ)
គូ​ទី២៖ Yangon United (មីយ៉ាន់ម៉ា) ប៉ះ Kasuka (ប្រ៊ុយណេ)

វគ្គ​ជម្រុះ Play Off Round នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ ដោយ៖
គូ​ទី១៖ Tampines Rovers (សិង្ហបុរី) ប៉ះ អ្នក​ឈ្នះ​រវាង​ ភ្នំពេញក្រោន និង​Young Elephants
គូ​ទី២៖ PSM Makassar (ឥណ្ឌូណេស៊ី) ប៉ះ អ្នក​ឈ្នះ​រវាង Yangon United និង​ Kasuka​។

ក្រុម Young Elephants បង្កើត​ឡើង​នៅ​ឆ្នាំ​​២០១៥ ហើយ​នៅ​ឆ្នាំ​២០១៩ និង​២០២០ ឈរ​ចំណាត់​ថ្នាក់​លេខ៣ នៅ​ក្នុង​លីគ​ឡាវ ជាប់ៗគ្នា ខណៈ​ឆ្នាំ​២០២១ លីគផ្អាក​ដោយ​សារ​កូវីដ-១៩ ហើយនៅឆ្នាំ២០២២ និង២០២៣ គ្រងជើងឯក២រដូវកាលជាប់គ្នា៕

Share.