ការប្រកួតពានរង្វាន់ Cambodian Premier league រដូវកាល ឆ្នាំ២០២៣-២០២៤ បាន​ធ្វើ​ពិ​ធីចាប់​ឆ្នោត​រួច​រាល់ នា​ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣​ ក្នុង​នោះ​បាន​រក​ឃើញ​ក្រុម​ដែល​ប្រកួត​បើក​ឆាកហើយ គឺក្រុមបាល់ទាត់វិសាខា នឹង​ត្រូវ​ជួប​ក្រុម​គិរីវង់សុខសែន ខណៈ​ក្រុម​បាល់​ទាត់​ព្រៃវែង ត្រូវប៉ះ ណាហ្គាវើលដ៍ នៅថ្ងៃសៅរ៍ ទី៥ ខែ​សីហា ឆ្នាំ២០២៣។

ដោយ​ឡែក​នៅ​ថ្ងៃ​នេះ​ដែរ ក្រុមហ៊ុន Cambodian premier league បាន​បង្ហាញ​កាល​វិភាគ​ប្រកួត​ពេញ​មាន​ដូច​ខាង​ក្រោម៖

គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា Cambodian Premier League រដូវ​កាល​ថ្មី នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២៤ ដែល​មាន​សមាជិក​ចំនួន​១០ក្រុមចូលរួម មានភ្នំពេញក្រោន ,វិសាខា, ព្រះខ័នរាជស្វាយរៀង, បឹងកេត, ណា​ហ្គាវើលដ៏, កងយោធពលខេមរភូមិន្ទ, អង្គរថាយហ្គឺរ, គិរីវង់សុខសែនជ័យ និង ២ក្រុម​ទើប ឡើងមកពីលីគទី២ គឺក្រុម ISI ដង្កោសែនជ័យ និងក្រុមព្រៃវែងអេហ្វស៊ី៕

Share.