ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ បន្តឈរ​ចំណាត់ថ្នាក់​លេខ​១៧៦ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក ​(FIFA Ranking)​ ប្រចាំខែ​មិថុនា ឆ្នាំ​២០២៣​ នេះបើយោងតាមការបញ្ជាក់របស់គេហទំព័រ FIFA.Com។

ពោលគឺ​​រក្សាចំណាត់ថ្នាក់​ដដែលបើ​ធៀប​នឹង​ខែ​មុន​ ក្រោយ​បរាជ័យក្រោមថ្វីជើងបង់ក្លាដែស ក្នុងលទ្ធផល ១-០ ជំនួបមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋាន (ស្តាតអូឡាំពិក) ចំថ្ងៃ FIFA Day។

​បើ​ធៀប​នឹង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ កម្ពុជា​ស្ថិតនៅ​លេខ​៨ ដោយ​ឈរលើ​ឡាវ ប្រ៊ុយ​ណេ និង​ទី​ម័​រ​ខាងកើត​។ចំណែក​វៀតណាម​ឈរ​លេខ​១​នៅ​អាស៊ីអាគ្នេយ៍ ដោយ​ស្ថិតនៅ​លេខ៩៥ ​ក្នុង​តារាង FIFA Ranking រីឯ​ ថៃ​លេខ​១១៤, ហ្វីលីពីន​ស្ថិតនៅ​លេខ​១៣៥, ម៉ាឡេស៊ី​លេខ​១៣៦, ឥណ្ឌូណេស៊ី​លេខ​១៥០, មី​យ៉ាន់​ម៉ាលេខ១៦០, សិង្ហ​បុរី​លេខ​១៥៨៕

FIFA Ranking តំបន់អាស៊ាន៖

ខាងក្រោមនេះគឺ Top 15 តំបន់អាស៊ី៖

Share.