​​រតនគិរី៖​ តាមសេចក្តីប្រកាសព័ត៌មាន​របស់មន្ទីរការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:​ ​ខេត្តរតនគិរី បានឲ្យដឹងថាគិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ មានជនរងគ្រោះធ្វើការនៅក្រុមហ៊ុន ហ័ង អាញ អណ្តូងមាស ខេត្តរតនគិរី​ សរុបចំនួន១១នាក់ ក្នុងនោះ១០នាក់បានបាត់បង់ជីវិតដោយ​សារការ​ពុលស្រា។

គួរលឹកដែលថា កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ មានប្អូនកម្មករនិយោជិតធ្វើការនៅក្រុមហ៊ុន ហ័ង អាញ អណ្តូងមាស ស្ថិតនៅភូមិ៣ ឃុំស្រែអង្រឹង ស្រុកកូនមុំ ខេត្តរតនគិរី  ចំនួន១១នាក់ មានអាការៈក្អូតចង្អោរ មិនស្រួលខ្លួន សង្ស័យពុលស្រា ។ ក្រោយទទួលបានព័ត៌មានភ្លាមមន្ទីរបានចុះត្រួតពិនិត្យ និងស្រាវជ្រាវករណីនេះភ្លាមៗ ដោយសហការបានជាមួយ​អាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងបានណែនាំក្រុមហ៊ុនឱ្យចាត់វិធានការ​សុវត្ថិភាព និងសុខភាពការងារ​បន្ថែមជាបន្ទាន់ ដើម្បីបង្ការហានិភ័យដល់​កម្មករនិយោជិត​ពាក់ព័ន្ធ។

បន្ទាប់ពីការស្រាវជ្រាវ អង្គភាពជំនាញ​សុខាភិបាលបានបញ្ជាក់ថា ករណីដែលបានកើតឡើង គឺបណ្តាលមកពីពុលស្រាដែលត្រូវ​បាន​គេដាក់លក់នៅ​តាមទីតាំងក្បែរក្រុមហ៊ុន។ជនរងគ្រោះទាំង១១នាក់ នោះគឺមាន១០នាក់បានបាត់បង់ជីវិត ក្នុងនោះមានកម្មករនិយោជិតចំនួន០៥នាក់៕

អត្ថបទ៖ សង្គម

Share.