ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា នឹង​ត្រូវជួប​ក្រុម​ជម្រើសជាតិ​នារី​អាយុក្រោម ១៩​ឆ្នាំ ឡាវ នៅ​ថ្ងៃទី០៥ កក្កដា នេះ ក្នុងពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023 នៅកីឡដ្ឋាន Gelora Sriwijaya វេលាម៉ោង ៣:៣០នាទីរសៀល ក្នុងទីក្រុម Palembang ប្រទេ​ឥណ្ឌូនេស៊ី។

ខណ:​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា បាន​ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី កាល​ពីថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០២៣។ នៅ​ថ្ងៃ​បើកឆាក​ការ​ប្រកួត​នេះ​ដែរ ក្រុម​ម្ចាស់​ផ្ទះ​នារី​ឥណ្ឌូ​នេ​ស៊ី ក៏​ត្រូប​ទទួល ក្រុម​នារី​ទីម័រឡេស្តេ នៅកីឡដ្ឋាន Gelora Sriwijaya ដូច​គ្នា។

សម្រាប់​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា ស្ថិត​នៅ​ក្នុង​ពូល A មាន​ដូច​ជា៖ ម្ចាស់​ផ្ទះ ឥណ្ឌូនេស៊ី, ឡាវ និងទីម័រឡេស្តេ។

នេះកាលវិភាគ​របស់​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា ទាំង ៣ប្រកួត ជម្រុះក្នុងពូល៖

  • ថ្ងៃទី០៥ កក្កដា៖ កម្ពុជា ប៉ះ ឡាវ នៅកីឡដ្ឋាន Gelora Sriwijaya ទីក្រុម Palembang
  • ថ្ងៃទី០៧ កក្កដា៖ កម្ពុជា ប៉ះ ទីម័រ ឡេស្តេ នៅកីឡដ្ឋាន Gelora Sriwijaya ទីក្រុម Palembang
  • ថ្ងៃទី០៩ កក្កដា៖ កម្ពុជា ប៉ះ ឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Gelora Sriwijaya ទីក្រុម Palembang

គួរបញ្ជាកក់ថា ការ​ប្រកួត​ពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023 ដែល​ប្រទេស​ឥណ្ឌូ​នេស៊ី ទទួល​រៀបចំធ្វើជាម្ចាស់ផ្ទះនេះគ្រោងនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី០៥ ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

បញ្ជីឈ្មោះកីឡាការិនីអាយុក្រោម១៩ឆ្នាំ ក្រុមជម្រើសជាតិនារី ទាំង២៣នាក់ ​ធ្វើដំណើរ​ទៅ​កាន់​ប្រទេសឥណ្ឌូនេស៊ី មាន​ដូច​ខាងក្រោម៖

Share.