ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) បានធ្វើដំណើរដល់សប្តាហ៍ទី១០ហើយ ដោយនៅរសៀលនេះគឺក្រុមបាល់ទាត់ខេត្តស្វាយរៀង ត្រូវប៉ះ ក្រុមបាល់ទាត់ខេត្តកំពង់ឆ្នាំ ធ្វើឡើងនៅទីលានវិទ្យាល័យស្វាយរៀង ខណៈខេត្តត្បូងឃ្មំ ត្រូវប៉ះកំពង់ចាម នៅទីលានអនុវិទ្យល័យ ហ៊ុន សែន មេមត់ ដែលការប្រកួតនឹងចាប់ផ្តើមនៅម៉ោង ៣ៈ៣០នាទីរសៀល ដំណាលគ្នា។

ដោយឡែក១គូរទៀតគឺជាការជួបគ្នារវាងសមាគមបាល់ទាត់ខេត្តមណ្ឌលគិរី ត្រូវប៉ះ ក្លិបបាល់ទាត់សន្តិភាពខេត្តកំពង់ធំ នៅទីលានសាលាបឋមសិក្សា ហ៊ុនសែន សែនមនោរម្យ ដែលប្រកួតនេះបានលើកមកប្រកួតនៅក្នុងសប្តាហ៍ទី១០ ថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង ៣ៈ៣០ នាទីរសៀល។

កម្មវិធីប្រកួតសប្តាហ៍ទី១០

លទ្ធផលការប្រកួតថ្ងៃទី៤ ខែកក្តដា​​ ឆ្នាំ២០២៣៖

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី៩

លោកអាជ្ញាកណ្តាលចាយកាតច្រើនជាងគេត្រឹមសប្តាហ៍ទី៩ មានដូចជា៖
-លោក ស៊ន វីហ្សែល កាត់សេចក្តី២លើក ចាយកាត១៥សន្លឹក កាតលឿង១៤ កាតក្រហម១
-លោក នួន អ៊ុនតាក់ កាត់សេចក្តី៣លើក ចាយកាត១៣សន្លឹក កាតលឿង១១ កាតក្រហម២
-កញ្ញា ប្លុង ពេជ្រអក្ខរ៉ា កាត់សេចក្តី៣លើក ចាយកាត១៣សន្លឹក កាតលឿង១២ កាតក្រហម១
-លោក គុច គឹមហ័រ កាត់សេចក្តិ១លើក ចាយកាត១០សន្លឹក កាតលឿង៩ កាតក្រហម១
-លោក ណើរ ព្រេម កាត់សេចក្តី២លើក ចាយកាត៧សន្លឹក កាតលឿងទាំង៧
-លោក កែម ប៊ុនឡាយ កាត់សេចក្តី១លើក ចាយកាត៦សន្លឹក កាតលឿង៦ កាតក្រហម១
-លោក អ៊ុក វុទ្វីម កាត់សេចក្តី២លើក ចាយកាត៦សន្លឹក កាតលឿងទាំង៦
-លោក សឿន សុវណ្ណដេត កាត់សេចក្តី១លើក ចាយកាត៥សន្លឹក
-លោក​ ពឹង សុខជាតិ កាត់សេចក្តី១លើក ចាយកាត៥សន្លឹក
-លោក​ ហុី ផាន់ណា កាត់សេចក្តី១លើក ចាយកាត៥សន្លឹក
-លោក លឹម ប៊ុនធឿន កាត់សេចក្តី១លើក ចាយកាត៤សន្លឹក
-លោក អេង ជីម៉េង កាត់សេចក្តី១លើក ចាយកាត៤សន្លឹក
-លោក ឈាង រ៉ាវី កាត់សេចក្តី១លើក ចាយកាត៤សន្លឹក កាតក្រហម១
-លោក ហុង សំរ៉ា កាត់សេចក្តី១លើក ចាយកាត៤សន្លឹក កាតលឿងទាំង៤
-លោក អ៊ឹម រតនី កាត់សេចក្តី២លើក ចាយកាត៤សន្លឹក កាតលឿងទាំង៤
-លោក នៅ តុលា កាត់សេចក្តី២លើក ចាយកាត៤សន្លឹក កាតលឿងទាំង៤
-លោក រិទ្ធិ រតន៍ថានី កាត់សេចក្តី១លើក ចាយកាត៣សន្លឹក កាតលឿងទាំង៣
-លោក គឿន វ៉ា កាត់សេចក្តី១លើក ចាយកាត៣សន្លឹក កាតលឿងទាំង៣៕

ខាងនេះជាអ្នកចាំទី​ ១០រូប​ដែល​អាច​រក្សា Clean Sheets បាន​ដោយ​ក្នុង​ការ​ប្រកួតកន្លង​មក​រួមមាន៖

  • អ្នកចាំទី ញ៉ែម ស្លៃម៉ាន ភ្នំពេញហ្គាឡាក់ស៊ី ចំនួន​២លើក ឆ្លងកាត់ ៤ប្រកួត
  • អ្នកចាំទី ស៊ុំ ព្រហស្បត្តិ៍សិទ្ធ របស់​កំពង់ធំ ចំនួន​២លើក ឆ្លងកាត់ ៣ប្រកួត
  • អ្នកចាំទី សំអាត រ៉ាវី របស់​ត្បូងឃ្មុំ ចំនួន​១លើក ឆ្លងកាត់ ៤ប្រកួត
  • អ្នកចាំទី ហ៊ាង រតនៈបណ្ឌិត របស់​ឧត្តរមានជ័យ ចំនួន​១លើក ឆ្លងកាត់ ៤ប្រកួត
  • អ្នកចាំទី ស៊ុន ខៃ របស់​ខេត្ត​កំពង់ឆ្នាំង ចំនួន​១លើក ឆ្លងកាត់ ៤ប្រកួត
  • អ្នកចាំទី ទឿន វ៉ាឃីម របស់​ក្រុម​ឈើតុំ (ពោធិ៍សាត់) ចំនួន​១លើក ឆ្លងកាត់ ៤ប្រកួត​
  • អ្នកចាំទី ឡូញ គឹមឡុង របស់បន្ទាយមានជ័យ ចំនួន១លើក ឆ្លងកាត់ ៤ប្រកួត
  • អ្នកចាំទី លី រ៉ហ្វាត របស់កំពត ចំនួន១លើក ឆ្លងកាត់ ៤ប្រកួត
  • អ្នកចាំទី ភន វណ្ណ: របស់បាត់ដំបង ចំនួន១លើក ឆ្លងកាត់ ៤ប្រកួត
  • អ្នកចាំទី កាយ ប៉ូស របស់សៀមរាប ចំនួន១លើក ឆ្លងកាត់ ៤ប្រកួត៕
Share.