​នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ឡាយហ្វ (Life Football Club) ដែលមានលោក Peter Koo អគ្គលេខាធិការ បាន​ប្រ​កាស​នាំចូលកីឡាករ២រូប ដែល​ជា​អតីត​សមាជិក​ក្រុម Soltilo Angkor FC ដើម្បី​ត្រៀម​សម្រាប់​ពាន​រង្វាន់ Cambodian League 2 និង​ការប្រកួត​នានា នៅពេល​ខាងមុខ។

លោក Peter Koo អគ្គលេខាធិការក្លិប បាន​លើក​ឡើង​ថា ការ​នាំ​យក​កីឡាករ ២រូប​នេះ​ចូល​រួម​ជា​មួយ​ក្រុម បន្ទាប់​ពី​ឃើញពី​ទម្រង់​លេង​ក្នុងព្រឹត្តិការណ៍ KCC Pre-Season Cup 2023 ថាគាត់​មានសមត្ថភាព​អាច​ប្រកួត​ជាមួយ​កីឡាករ​ធំៗ​បាន គាត់ខ្លាំងហើយមានថាមពល។

១. ហាក់ វុទ្ធី ជាកីឡាករ ដែល​យល់ដឹងពី និងមានបទពិសោធន៍ Cambodian League 2 របស់​កម្ពុជា និង​ជាអតីត​កីឡាករក្រុម Soltilo Angkor FC និង​ជាកីឡាករយុវជន​ថ្នាល​បាល់​ទាត់​ភ្នំពេញ​ក្រោន។

២. គួរ សុភ័ក្ត្រ ខ្សែបម្រើវ័យក្មេង និងសកម្ម បានចំណាយពេលជាមួយក្រុម Soltilo Angkor FC ហើយ​នឹង​នាំយ​ក​បទពិសោធន៍ Cambodian League 2 របស់គាត់មកកាន់ក្លិបបាល់ទាត់ឡាយហ្វ (Life Football Club)។

គួរបញ្ជាក់ថា ឡាយហ្វ (Life Football Club) នឹង​ក្លាយ​ជា​ក្លិប​បាល់​ទាត់​អាជីព​ដំបូង​គេ​បង្អស់​ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​ចូលរួមប្រកួតជាផ្លូវនៅក្នុងក្របខណ្ឌលីគលំដាប់ទី២ Cambodian League 2 រដូវកាល ២០២៣/២០២៤៕

Share.