កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា បាន​ប្រកាស​ស្ដីពី​ការ​រៀប​ចំ​ការ​ប្រកួត កីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣។

សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា សូមជូនដំណឹងដល់សមាគម ក្លឹប ទាំងអស់ឱ្យបានជ្រាបថា កា​រ​ប្រកួត​កីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពីថ្ងៃ​ទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងសាល ដំបូល​ទូកអគារ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា មានចំនួន ២៣វិញ្ញាសា ដូចខាងក្រោម៖

វិញ្ញាសាមេគុន មាន០៧ ប្រភេទ

  • ១.១- ខ្សែក្រវ៉ាត់ក្រោមខ្មៅ បុរស (សម្រាប់ក្លឹប)
  • ១.២- ខ្សែក្រវ៉ាត់ក្រោមខ្មៅ នារី (សម្រាប់ក្លឹប)
  • ១.៣- ខ្សែក្រវ៉ាត់ខ្មៅ១ជាន់ បុរស (សម្រាប់ក្លឹប)
  • ១.៤- ខ្សែក្រវ៉ាត់ខ្មៅ១ជាន់ នារី (សម្រាប់ក្លឹប)
  • ១.៥- ខ្សែក្រវ៉ាត់ខ្មៅ១ជាន់ បុរស (ជម្រើសជាតិ)
  • ១.៦- ខ្សែក្រវ៉ាត់ខ្មៅ១ជាន់ នារី (ជម្រើសជាតិ)
  • ១.៧- ខ្សែក្រវ៉ាត់ខ្មៅ២ជាន់ បុរស (ជម្រើសជាតិ)

វិញ្ញាសាបច្ចេកទេសពិសេស មាន ១ប្រភេទ

  • ២.១- ឯកត្តជនបុរស (Kae-In-Jon-Tuk-Gi)
  • វិញ្ញាសាប្រយុទ្ធឯកត្តជន មាន១៥ ប្រភេទ
  • ក- នារីមាន ០៥វិញ្ញសា (-40 -45 -50 -55 -60)
  • ខ- បុរសមាន ០៧វិញ្ញសា ( -45 -50 -55 -60 -65 -70 -75 )
  • គ-វិញ្ញាសាប្រយុទ្ធសេរីជម្រើសជាតិ (52-65)(65-75) +75

រាជធានី ខេត្ត ក្រសួង ស្ថាបនមានសិទ្ធិដាក់ពាក្យចូលរួមប្រកួតយ៉ាងច្រើន ០២ក្លិប និង​មាន​កីឡាករ កីឡាការិនី ១០នាក់យ៉ាងច្រើន ក្នុង១ក្លឹប ។ កីឡាករ កីឡាការិនី ១រូប​អាច​ចូល​រួម​ប្រកួត​បាន​ច្រើនបំផុត ៣វិញ្ញាសាប៉ុណ្ណោះ។

សមាគម-ក្លឹបមានសិទ្ធិចុះឈ្មោះបញ្ជីកីឡាករ-ការិនី បានតែ១រូបប៉ុណ្ណោះក្នុង១វិញ្ញាសា មាន​អាយុ​១៧ឆ្នាំដល់៣៩ឆ្នាំ។

វិញ្ញាបច្ចេកទេសពិសេស និងមេគុន ពុំមានចំណាត់ថ្នាក់ លេខ ៣ស្ទួនទេ មានតែវិញ្ញាសាប្រយុទ្ធទេ មាន​លេខ៣ស្ទួន។ ការទទួលពាក្យប្រកួតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៧:០០នាទី នៅសហព័ន្ធ៕

Share.