ចំណាប់អារម្មណ៍របស់លោក ប្រាក់ វុទ្ធី គ្រូបង្វឹករបស់ក្រុមជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំ ក្នុងសន្និសីទសារព័ត៌មាន ត្រៀមប៉ះឡាវ ក្នុងពានរង្វាន់ AFF U19 Women’s Championship 2023 នៅកីឡដ្ឋាន Gelora Sriwijaya វេលាម៉ោង ៣:៣០នាទីរសៀល ទីក្រុង Palembang ប្រទេ​សឥណ្ឌូនេស៊ី។

លោក ប្រាក់ វុទ្ធី បានថ្លែងដូច្នេះថា៖«ថ្វីត្បិតក្រុមកម្ពុជាយើងនៅក្មេងខ្ចីនៅឡើយ ហើយគ្រប់ការប្រកួតសុទ្ធសឹងជាមេរៀនដែលត្រូវយកជាបទពិសោធន៍ ប៉ុន្តែថ្ងៃនេះពួកយើងនឹងព្យាយាមធ្វើឲ្យបានល្អ ហើយពាក្យថាឈ្នះ គឺថិតនៅក្នុងចិត្តយើងជានិច្ច»។

​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា ស្ថិត​នៅ​ក្នុង​ពូល A មាន​ដូច​ជា៖ ម្ចាស់​ផ្ទះ ឥណ្ឌូនេស៊ី, ឡាវ និងទីម័រខាងកើត ហើយនៅ​ថ្ងៃ​បើកឆាក​ការ​ប្រកួត​នេះ​ដែរ ក្រុម​ម្ចាស់​ផ្ទះ​នារី​ឥណ្ឌូ​នេ​ស៊ី ក៏​ត្រូវ​ទទួល ក្រុម​នារី​ទីម័រខាងកើត នៅកីឡដ្ឋាន Gelora Sriwijaya ដូច​គ្នា។

កាលវិភាគ​របស់​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា ទាំង ៣ប្រកួត ជម្រុះក្នុងពូល៖

  • ថ្ងៃទី០៥ កក្កដា៖ កម្ពុជា ប៉ះ ឡាវ នៅកីឡដ្ឋាន Gelora Sriwijaya ទីក្រុម Palembang
  • ថ្ងៃទី០៧ កក្កដា៖ កម្ពុជា ប៉ះ ទីម័រ ឡេស្តេ នៅកីឡដ្ឋាន Gelora Sriwijaya ទីក្រុម Palembang
  • ថ្ងៃទី០៩ កក្កដា៖ កម្ពុជា ប៉ះ ឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Gelora Sriwijaya ទីក្រុម Palembang។

ការ​ប្រកួត​ពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023 ដែល​ប្រទេស​ឥណ្ឌូ​នេស៊ី ទទួល​រៀបចំធ្វើជាម្ចាស់ផ្ទះនេះគ្រោងនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៥ ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣៕

Share.