សិល្បៈ​អន្តរជាតិ​៖ កាល​ពេល​យប់​មិញ​នេះ​ រង្វង់​សិល្បៈ​ថៃ​មាន​ការ​ជ្រួល​ច្របល់​ជា​ខ្លាំង​ដោយ​សារ​តែ​ទទួល​បាន​ដំណឹង​ថា​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​កញ្ញា Ice Preechaya វ័យ​៣៣ឆ្នាំ​ បាន​សន្លប់​បាត់​ស្មារតី​ក្នុង​បន្ទប់​គេង​ហើយ​ម្ដាយ​របស់​កញ្ញា​បាន Call ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ពី​យប់​ថ្ងៃ​ទី​៤ ខែ​កក្កដា​ ឆ្នាំ​២០២៣​ កន្លង​ទៅ​។

​យោង​តាម​សារព័ត៌មាន​ថៃ​បាន​បញ្ជាក់​ពី​ករណី​នេះ​ថា​ម្ដាយ​របស់​តារា​ស្រី​រូប​នេះ​គឺជា​មនុស្ស​ដំបូង​ដែល​បាន​ឃើញ​កូន​ស្រី​សន្លប់​និង​ខល​ហៅ​រថយន្ត​សង្គ្រោះ​ ហើយ​នៅ​​ពេល​ទៅដល់​​មន្ទីរពេទ្យ​ក្រុម​គ្រូពេទ្យ​បាន​​បញ្ជូន​កញ្ញា​ចូល​សង្គ្រោះ​ក្នុង​បន្ទប់​ ICU ដោយ​មាន​ឧបករណ៍​ជំនួយ​ដង្ហើម​រណែងរណោង។ ករណី​នេះ​អ្នក​តាម​ដាន​បាន​សន្មត​ថា​អាច​កើត​ឡើង​មក​ពី​កញ្ញា​ស្មុគស្មាញ​បណ្ដាល​មក​ពី​កញ្ញា​កំពុង​មាន​បញ្ហា​ជាមួយ​នឹង​សង្សារ ព្រោះ​មុន​កើត​មាន​ហេតុការណ៍​នេះ​កើត​ឡើង​ សាមី​ខ្លួន​​បាន​ផុស​រូប​ភាព​ពណ៌​ខ្មៅ​ ហើយ​បន្ត​មក​ទៀត​កញ្ញា​បាន​ផុស​រូប​ដៃ​កាន់​ដប​ថ្នាំ​បូរាណ​ភ្ជាប់​ជា​មួយ​នឹង​សំណេរ​រៀបរាប់​ថា​ «ថ្នាំ​កែ​រោគ​គ្រាំ​​» និង​ «កែ​រោគ​គ្រាំ​ក្នុង​មែន​ទេ?»។ តាម​ដឹង​តារា​ស្រី​នេះ​កំពុង​តែ​ស្ថិត​ក្នុង​អាការៈ​សោកសៅ​ ព្រោះ​តែ​ជួប​រឿង​ដ្រាម៉ា​ «​ថ្នាំ Cyanide» ដែល​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​សង្គម​ថៃ​នា​ពេល​បច្ចុប្បន្ន​នេះ​។

នៅព្រឹក​ថ្ងៃ​ទី​៥ ខែ​កក្កដា​នេះ តាមរយៈ IG របស់កញ្ញា បាន Update អាការៈ​របស់​​ខ្លួន​ដោយ​បញ្ជាក់ថា​កញ្ញា​បាន​ឆ្លងផុតគ្រោះថ្នាក់ហើយដោយថតរូបដៃព្រមទាំងអក្សរថា «Ice យើងនឹងតស៊ូជាមួយគ្នាណា Ice»៕

Share.