នៅរសៀលថ្ងៃពុធ ទី០៥ ខែកក្កដានេះ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បាន​ចេញ​សេច​ក្ដី​ប្រកាស​ព័ត៌មាន ស្ដីពីការព្រមព្រៀង​បញ្ចប់កិច្ចសន្យាការងារ​ជាមួយ លោកគ្រូ អ៊ុង​ កនយ៉ានិត ជាផ្លូវការ។

រំលឹកថា លោកគ្រូ អ៊ុង​ កនយ៉ានិត បានចូលរួមការងារជាមួយសមាគម កាលពីចុងឆ្នាំ២០០៩​ រហូត​ដល់ខែ​មិថុនា​ ឆ្នាំ​២០២៣។ រយ:ពេល ១៣ឆ្នាំកន្លងមកនេះ លោក​បាន​ខិតខំ​ប្រឹង​ប្រែង​ជួយ​សមាគ​ម​ជា​ច្រើន សម្រាប់ក្លិបបាល់ទាត់នគរបាលជាតិ គឺលោក​ជួយ​ឱ្យក្លិប​ឈ្នះ​ពាន​រង្វាន់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន កាលពីឆ្នាំ ២០១៤ ម្ដងផងដែរ។

សូមបញ្ជាក់ថា លោក អ៊ុង កនយ៉ានិត ជាអតីតកីឡាកររបស់ក្លិបបាល់ទាត់ ខេមរា​កីឡា​ដែល​ជា​ម្ចាស់​ជើង​ឯក​លីគកំពូលកាលពីបង្កើតដំបូង ។ គ្រូបង្គោលរូបនេះ ធ្លាប់​ចូល​កាន់​តំណែង​ជា​គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិកម្ពុជា ពោលគឺចាប់ពីឆ្នាំ ២០១៤ ដោយចាប់ផ្ដើមជាមួយនឹងគ្រូបង្វឹក Lee Tae-hoon និងធ្លាប់ជាអតីតគ្រូបង្គោលរបស់ក្លិបបាល់ទាត់នគរបាលជាតិក្នុងពេលដំណើរគ្នាផងដែរ ៕

Share.