កញ្ញា​ រ៉េត សារីតា បាន​ធ្វើ​ដំណើរ​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​៤​ ថ្ងៃ​ហើយ​ក៏​បាន​ធ្វើ​ចត្តា​ឡីស័ក​បាន​៤​ថ្ងៃ​ដូច​គ្នា​ដែរ​ ដើម្បី​គោរព​អនុវត្ត​តាម​គោលការណ៍​របស់​​ក្រសួង​សុខាភិបាល​និង​រដ្ឋាភិបាល​ដើម្បី​តាម​ដាន​អាការៈ​សុខភាព​ ដើម្បី​ទប់​ស្ដាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩។ ទោះ​ជា​ស្ថិត​ក្នុង​ដំណាក់​កាល​ឃុំ​ខ្លួន​ឯង​ដើម្បី​តាម​ដាន​សុខភាព​ក្ដី​ប៉ុន្តែ​ស្រីស្រស់​ស្រអែម​​មិន​ខ្វះ​រូបភាព​ស្អាត​ បង្ហោះ​ចែក​ជូន​ដល់​មិត្ត​អ្នក​គាំទ្រ​ ដើម្បី​មើល​កម្សាន្ត​ដើម្បី​ឱ្យ​បាត់​នឹក​ចំពោះ​កញ្ញា​។

រូប​ភាព​៤​ សន្លឹក​ដ៏​ស្អាត​ដែល​កញ្ញា​ រ៉េត សារីតា​ បាន​បង្ហោះ​​នៅ​ Facebook របស់​កញ្ញា​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២១ ដែល​ជា​ថ្ងៃ​ទី​៤​នៃ​ការ​ធ្វើ​ចត្តា​ឡីស័ក​នោះ​ ​​ពិត​ជា​ស្អាត​ប្លែក​ខ្លាំងណាស់​ ហើយ​ក៏​មាន​អ្នក​គាំទ្រ​កញ្ញា​ជា​ច្រើន​បាន​ចូល​មក​សរសើរ​ចំពោះ​ការ​ស្លៀកឈុត​រ៉ូប​ និង​ការ​តុបតែង​ខ្លួន​ Make Up ថា​ពិត​ជា​ស៊ី​សង្វាក់​គ្នា​។

Telegram-Troryorng
Share.