ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កាតារ និង​ក្រុម​ហុងឌុយរ៉ាស់ សុទ្ធ​តែ​រក​បាន​ជ័យជម្នះ​ដូចគ្នា​ក្នុង​ប្រកួត​ទី២​ពូល D នៃ​ពានរង្វាន់​ប្រចាំ​ទ្វីប​អាមេរិកខាងជើង 2021 CONCACAF Gold Cup នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី១៨ ខែ​កក្កដា ឆ្នាំ​២០២១ នេះ ខណៈ​ក្រុម​ទាំង​២​មិន​ទាន់​​ទទួល​កៅអី​សុវត្ថិភាព​នៅ​ឡើយ​នោះ​ទេ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ជុំ​បន្ត។

ជា​លទ្ធផល​ប្រកួត​ក្រុម​​ពូល D មាន៖
-ហ្គ្រីណាដា ០-៤ កាតារ នៅ​កីឡដ្ឋាន BBVA Stadium, Houston
-ប៉ាណាម៉ា ២-៣ ​ហុងឌុយរ៉ាស់ នៅ​កីឡដ្ឋាន BBVA Stadium, Houston

សម្រាប់​ប្រកួត​ចុងក្រោយ​ក្នុង​ពូល D នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ​២០២១ ដោយ​ក្រុម៖
-ប៉ាណាម៉ា ប៉ះ ហ្រ្គីណាដា ម៉ោង​៨ព្រឹក លើ​ទីលាន​​កីឡដ្ឋាន Exploria Stadium, Orlando
-ហុងឌុយរ៉ាស់ ប៉ះ កាតារ ម៉ោង​៨ព្រឹក​លើ​ទីលាន​កីឡដ្ឋាន BBVA Stadium, Houston

សម្រាប់​ប្រកួត​ព្រឹក​ស្អែក​នេះ​នឹង​បិទ​ពូល B ដោយ​៖
-អាមេរិក ប៉ះ កាណដា ម៉ោង​៤ព្រឹក នៅ​កីឡដ្ឋាន Children’s Mercy Park, Kansas City
-Martinique ប៉ះ​ហៃទី ម៉ោង​៤ព្រឹក​ នៅ​កីឡដ្ឋាន Toyota Stadium, Frisco

គិត​ត្រឹម​ពេល​នេះ​ក្រុម​ដែល​មាន​កៅអី​សុវត្ថិភាព​ឡើង​ទៅ​ជុំ​បន្ត​មាន៖
ពូល A៖អែលសាវ៉ាឌ័រ
ពូល B៖ កាណាដា និង​សហរដ្ឋអាមេរិក
ពូល C៖ ចាម៉ៃកា

ពានរង្វាន់ 2021 CONCACAF Gold Cup រៀបចំ​ឡើង​ពី​ថ្ងៃ​ទី​​១០ ខែ​កក្កដា ដល់​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០២១ នៅ​​​១០​កីឡដ្ឋាន ក្នុង​ចំណោម​៩ទីក្រុង​​របស់​​សហរដ្ឋអាមេរិក ដោយ​មាន​ក្រុម​ចំនួន​១៦​ចូលរួម បែងចែក​ជា​៤ពូល។ ក្រុម​​​ចំណាត់​ថ្នាក់​លេខ​១​និង​លេខ២​ក្នុង​ពូល​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​​វគ្គ​៨ក្រុម​ចុងក្រោយ និង​បន្ត​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

ពានរង្វាន់ CONCACAF Gold Cup ជា​ការ​ប្រកួត​ជើង​ឯក​​ដែល​មាន​ក្រុម​ជម្រើស​ជាតិ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង (បន្ថែម​តំបន់​អាមេរិកកណ្ដាល និង​​តំបន់​ការ៉ាប៊ីន) ហើយ​រៀបចំ​នៅ​រាល់​២ឆ្នាំ​ម្តង ខណៈក្រុម​​ជម្រើស​ជាតិ​ម៉ិចស៊ីកូ ជា​អ្នក​ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​១១​លើក​ឯណោះ៕

Telegram-Troryorng
Share.