ក្នុង​ជំនួប​ប្រកួតពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023 នារាត្រី​ថ្ងៃទី០៥ កក្កដា ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ ឥណ្ឌូនេស៊ី បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​នារី​អាយុ​ក្រោម១៩ឆ្នាំ ទីម័រខាងកើត ក្នុង​លទ្ធផល ៧-០ នៅកីឡដ្ឋាន Gelora Sriwijaya ក្នុងទីក្រុង Palembang ប្រទេ​ឥណ្ឌូនេស៊ី។​

ដោយឡែក​សម្រាប់​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំកម្ពុជា បាន​យក​ឈ្នះឡាវ ​ក្នុងលទ្ធផល ២-១ ​ជំនួបបើកឆាក​ថ្ងៃទី៥ កក្កដា ដែល​ក្រុម​ទាំង ៤ស្ថិត​នៅ​ក្នុង​ពូល A មានម្ចាស់​ផ្ទះ ឥណ្ឌូនេស៊ី, ឡាវ និងទីម័រ ខាងកើត ខណ: ការ​ប្រកួត​បានចាប់ផ្តើម​​ពីថ្ងៃ​ទី៥ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

តារាង​ចំណាត់​ថ្នាក់ពូល A បណ្ដោះអាសន្ន៖

  • ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ ឥណ្ឌូនេស៊ី ឈរកមពូល​តារាង
  • ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំកម្ពុជា លេខ២
  • ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ លេខ៣
  • ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ ទីម័រខាងកើត លេខ៤

ខណ:នៅ​ថ្ងៃ​នេះ ក៏​មាន​ការ​ប្រកួត​ចំនួន ២គូ ក្នុងពូល B និងពូល C មាន​ដូច​ខាង​ក្រោម៖

  • ពូល B៖ ក្រុមនារីសិង្ហបុរី ប៉ះ ក្រុមនារី វៀតណាម នៅកីឡដ្ឋាន Jakabaring Athletic Field វេលាម៉ោង ៣:៣០នាទីរសៀល
  • ពូល​ C៖ ក្រុមនារី ហ្វីលីពីន ប៉ះ ក្រុមនារី ថៃ នៅកីឡដ្ឋាន Jakabaring Athletic Field វេលាម៉ោង ៧:៣០នាទីរសៀល

កាលវិភាគប្រកួតបន្ទាប់ ជម្រុះក្នុងពូល A៖

  • ថ្ងៃទី០៧ កក្កដា៖ កម្ពុជា ប៉ះ ទីម័រខាងកើត នៅកីឡដ្ឋាន Gelora Sriwijaya វេលាម៉ោង ៣:៣០រសៀល
  • ថ្ងៃទី០៧ កក្កដា៖ ឡាវ ប៉ះ ឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Gelora Sriwijaya វេលាម៉ោង ៧:៣០នាទីយប់
  • ថ្ងៃទី០៩ កក្កដា៖ កម្ពុជា ប៉ះ ឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Gelora Sriwijaya វេលាម៉ោង ៧:៣០នាទីយប់
  • ថ្ងៃទី០៩ កក្កដា៖ ឡាវ ប៉ះ ទីម័រខាងកើត នៅកីឡដ្ឋាន Jakabaring Athletic Field ៧:៣០នាទីយប់៕
Share.