ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨នៅក្នុងព្រះរាជជាណាចក្រកម្ពុជា។

សម្រាប់ស្ថានីយទាំង៨នោះរួមមាន ៖

ទី១.ទន្លេមេគង្គ-ស្ទឹងត្រែង ៖ មានកម្ពស់ 4.16 ម៉ែត្រ ដែលកាលពីម្សិលមិញទឹកមានកម្ពស់ត្រឹម +0.12ម៉ែត្រ ។ ទី២.ទន្លេមេគង្គ-ក្រចេះ ៖ មានកម្ពស់ 10.28 ម៉ែត្រ ដែលកាលពីម្សិលមិញទឹកមានកម្ពស់ត្រឹម +0.22ម៉ែត្រ។
ទី៣.ទន្លេមេគង្គ-កំពង់ចាម ៖ មានកម្ពស់ 4.70 ម៉ែត្រ ដែលកាលពីម្សិលមិញទឹកមានកម្ពស់ត្រឹម +0.28ម៉ែត្រ។
ទី៤.ទន្លេបាសាក់-ចតុមុខ ៖ មានកម្ពស់ 2.65 ម៉ែត្រ ដែលកាលពីម្សិលមិញទឹកមានកម្ពស់ត្រឹម +0.12ម៉ែត្រ។
ទី៥.ទន្លេមេគង្គ-អ្នកលឿង ៖ មានកម្ពស់ 1.48 ម៉ែត្រ ដែលកាលពីម្សិលមិញទឹកមានកម្ពស់ត្រឹម +0.20ម៉ែត្រ។
ទី៦.ទន្លេបាសាក់-កោះខែល ៖ មានកម្ពស់ 2.78 ម៉ែត្រ ដែលកាលពីម្សិលមិញទឹកមានកម្ពស់ត្រឹម +0.21ម៉ែត្រ។
ទី៧.ទន្លេសាប-ព្រែកក្តាម ៖ មានកម្ពស់ 1.85 ម៉ែត្រ ដែលកាលពីម្សិលមិញទឹកមានកម្ពស់ត្រឹម +0.18ម៉ែត្រ។
និងទី៨.ទន្លេសាប-កំពង់ហ្លូង ៖ មានកម្ពស់ 1.01 ម៉ែត្រ ដែលកាលពីម្សិលមិញទឹកមានកម្ពស់ត្រឹម +0.01ម៉ែត្រ។

អត្ថបទ៖ សង្គម

Share.