នៅថ្ងៃទី០៦ កក្កដានេះ សហព័ន្ធកីឡាហែលទឹកកម្ពុជា បាន​បង្ហាញ​សា​អបអរសាទរ​ ​ដល់​លោក​ នាង​ សូរិទ្ធិយ៉ា មន្រ្តីបច្ចេកទេ​សរបស់​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ ត្រូវ​បាន​អញ្ជើញ​ឲ្យទៅចូល​រួម​ជា​មន្រ្តីបច្ចេកទេសអន្តរជាតិ (តំណាង​ទ្វីប​អាស៊ី​) ក្នុង​ព្រឹត្តិការណ៍នៃការ​ប្រកួត​កីឡា​ហែល​ទឹក​ជ្រើសរើស​ជើងឯក ​យុវជនពិភពលោក​ ឆ្នាំ២០២៣​ (World Aquatics Junior Swimming Championships 2023)។

ព្រឹត្តិការណ៍នៃការ​ប្រកួត​កីឡា​ហែល​ទឹក​ជ្រើសរើស​ជើងឯក ​យុវជនពិភពលោក​ ឆ្នាំ២០២៣​ (World Aquatics Junior Swimming Championships 2023) ធ្វើ​ឡើង​នៅក្នុង​ទីក្រុង​ ISR, Israel, Netanya​ ដែលនឹង​ប្រព្រឹត្តទៅចាប់ផ្តើម​ពីថ្ងៃ​ទី​០៤ ដល់ ០៩​ ខែកញ្ញា​ ឆ្នាំ​២០២៣​។

គួរ​បញ្ជាក់ថា ​ការអញ្ជើញ​ឲ្យទៅចូល​រួម​ជា​មន្រ្តីបច្ចេកទេសអន្តរជាតិ (តំណាង​ទ្វីប​អាស៊ី​) របស់​លោក​ នាង​ សូរិទ្ធិយ៉ា កឺជា​លើកទី​១ ផងដែរ ដែលសហព័ន្ធខ្មែរកីឡាហែលទឹក មានមន្រ្តីបច្ចេកទេស​អន្តរ​ជាតិ ចូលរួមដឹកនាំកាត់សេចក្តីក្នុងការ​ប្រកួត​កីឡា​ហែលទឹកដ៏ធំមួយ​នេះ​៕

Share.