នៅថ្ងៃនេះក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា នឹង​ត្រូវជួប​ក្រុម​ជម្រើសជាតិ​នារី​អាយុក្រោម ១៩​ឆ្នាំ ទីម័រខាងកើត វេលាម៉ោង ៣:៣០នាទីរសៀល ខណ:ក្រុមនារីឥណ្ឌូនេស៊ី ជូបក្រុមនារីឡាវ ៧:៣០នាទីយប់ ក្នុងពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023 នៅកីឡដ្ឋាន Gelora Sriwijaya ក្នុងទីក្រុម Palembang ប្រទេ​ឥណ្ឌូនេស៊ី។

​សម្រាប់​ប្រកួតទី១ ក្រុម​នារីកម្ពុជា បាន​យក​ឈ្នះឡាវ ​ក្នុងលទ្ធផល ២-១ ​ជំនួបបើកឆាក​ថ្ងៃទី៥ កក្កដា ខណ:ក្រុមនារីឥណ្ឌូនេស៊ី បាន​យក​ឈ្នះ​លើ​ក្រុម​នារីទីម័រខាងកើត ក្នុង​លទ្ធផល ៧-០ នៅកីឡដ្ឋាន Gelora Sriwijaya ក្នុងទីក្រុង Palembang ប្រទេ​ឥណ្ឌូនេស៊ី កាលពីថ្ងៃទី០៥ កក្កដា។​

ដោយឡែកសម្រាប់​លទ្ធ​ការ​ប្រកួត​នៅ​ថ្ងៃទី០៦ កក្កដា មាន ២គូ ក្នុងពូល B ក្រុមនារីសិង្ហបុរី ០-៥ ក្រុមនារី វៀតណាម នៅកីឡដ្ឋាន Jakabaring Athletic Field។ ពូល​ C៖ ក្រុមនារី ហ្វីលីពីន ០-៦ ក្រុមនារី ថៃ នៅកីឡដ្ឋាន Jakabaring Athletic Field។

ក្រុម​នារី​កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូល A មានម្ចាស់​ផ្ទះ ឥណ្ឌូនេស៊ី, ឡាវ និងទីម័រ ខាងកើត ខណ: ការ​ប្រកួត​បានចាប់ផ្តើម​​ពីថ្ងៃ​ទី៥ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ កាលវិភាគប្រកួតបន្ទាប់ ជម្រុះក្នុងពូល A ដែល​ជា​ប្រកួត​ទី៣ របស់​ក្រុម​នារី​កម្ពុជា នៅថ្ងៃទី០៩ កក្កដា នឹងជួបក្រុម​នារីឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Gelora Sriwijaya វេលាម៉ោង ៧:៣០នាទីយប់៕

Share.