ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ ឥណ្ឌូនេស៊ី ឈរកមពូល​តារាង ពូល A បណ្ដោះអាសន្ន ក្រោយ​លេង​បាន ២ប្រកួត​កន្លង​មក ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំកម្ពុជា លេខ២ ក្រុមនារីឡាវលេខ៣ និងក្រុមនារីទីម័រខាងកើត លេខ៤ ក្នុងពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023។

ដោយ​ឡែក​សម្រាប់ ២ប្រកួតក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំកម្ពុជា កន្លង​មក​ ប្រកួត​ទី១ ឈ្នះឡាវ ​ក្នុងលទ្ធផល ២-១ ​ជំនួបបើកឆាក​នៅកីឡដ្ឋាន Gelora Sriwijaya ក្នុងទីក្រុង Palembang ប្រទេ​ឥណ្ឌូនេស៊ី កាលពីថ្ងៃទី០៥ កក្កដា។ ប្រកួតទី២ បាន​បន្តយក​ឈ្នះទីម័រខាងកើត ​ក្នុងលទ្ធផល ១-០ ​នៅ​ល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Gelora Sriwijaya ក្នុងទីក្រុង Palembang ប្រទេ​ឥណ្ឌូនេស៊ី។​​

ខណ:នៅ​ថ្ងៃ​នេះ ក៏​មាន​ការ​ប្រកួត​ចំនួន ២គូ ក្នុងពូល B និងពូល C មាន​ដូច​ខាង​ក្រោម៖

  • ពូល B៖ ក្រុមនារីម៉ាឡេស៊ី ប៉ះ ក្រុមនារី សិង្ហបុរី នៅកីឡដ្ឋាន Jakabaring Athletic Field វេលាម៉ោង ៣:៣០នាទីរសៀល
  • ពូល​ C៖ ក្រុមនារីមីយ៉ាន់ម៉ា ប៉ះ ក្រុមនារី ហ្វីលីពីន នៅកីឡដ្ឋាន Jakabaring Athletic Field វេលាម៉ោង ៧:៣០នាទីរសៀល

សម្រាប់ការ​ប្រកួត​ទី៣ របស់ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​នារីឥណ្ឌូនេស៊ី ​ថ្ងៃទី០៩ កក្កដា នៅកីឡដ្ឋាន Gelora Sriwijaya វេលាម៉ោង ៧:៣០នាទីយប់៕

Share.