ខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណអ្នកស្លា.ប់ ដោយសារជំងឺកូវីដ១៩ចំនួន៥នាក់ ដែលអ្នកស្លាប់ភាគច្រើន គឺជាមនុស្សចាស់។

ឯកឧត្តម ជា សុមេធិ អភិបាលខេត្តព្រៃវែង បានបង្ហោះសារនៅលើផេកនៅថ្ងៃទី១៨ កក្កដានេះ បានចូលរួមសម្ដែងសោកស្ដាយចំពោះអ្នកស្លាប់ដោយសារកូវីដ១៩។ អ្នកស្លាប់ដោយសារកូវីដ១៩ មានដូចខាងក្រោម៖

១. លោក ហួយ ងួន ប្រជាពលរដ្ឋរស់នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៧២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

២. លោកយាយឡុង សាខន ប្រជាពលរដ្ឋរស់នៅភូមិបារាយណ៍លិច ឃុំបារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៧០ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

៣. លោក ស៊ាង ប៉ាក់ ប្រជាពលរដ្ឋរស់នៅភូមិបឹង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៧០ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

៤. លោកស្រី ផាត សាវ៉ាត ប្រជាពលរដ្ឋរស់នៅភូមិសាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៤១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

៥. លោកស្រី ឈួន ផា ប្រជាពលរដ្ឋរស់នៅភូមិប្រ ញ៉ង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៦៩ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

ឯកឧត្តម បានសម្ដែងសមាណទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសព ហើយថា “យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ហួយ ងួន, លោកយាយ ឡុង សាខន,លោក ស៊ាក ប៉ាក់,លោកស្រី ផាត សាវ៉ាត,លោកស្រី ឈួន ផា សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ”។

ឯកឧត្តម ជា សុមេធិ បានណែនាំដល់ប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ
៣ការពារ និង៣កុំ ៖

  • ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
  • លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
  • រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
    ៣កុំ
  • កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
  • កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
  • កុំប៉ះពាល់គ្នា
Share.