ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា នឹង​ត្រូវ​ជួបក្រុម​នារីឥណ្ឌូនេស៊ី ជម្រុះក្នុងពូល A ដែល​ជា​ប្រកួត​ទី៣ ក្នុងពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023 នាត្រីថ្ងៃ ទី០៩ កក្កដា នេះ នៅកីឡដ្ឋាន Gelora Sriwijaya វេលាម៉ោង ៧:៣០នាទីយប់។

ជំនួប​ប្រកួតបិទពូល រវាងក្រុមជម្រើសជាតិនារីកម្ពុជា ជាមួយម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ក្នុង​​ពូល A មាន ០៤​ក្រុម ដូចនេះលទ្ធផល​ការប្រកួតរបស់ក្រុមទាំង ០៣ ដែល​ប្រកួត​ជាមួយ​ក្រុម​លេខ ០៤ នឹង​មិនត្រូវរាប់បញ្ចូលឡើយ។ ដូចនេះ កម្ពុជាត្រូវ​ធ្វើការធ្ងន់​ជាមួយឥណ្ឌូនេស៊ី នៅរាត្រីនេះ ដើម្បី​ដណ្តើម​កៅអី​កំពូលតារាង ឬយ៉ាងហោចណាស់ លេខ០២ ល្អដាច់គេ (ធៀបនឹងពូលផ្សេង)។

ខណ:​ ២ប្រកួត កន្លង​មក​ ប្រកួត​ទី១ ឈ្នះឡាវ ​ក្នុងលទ្ធផល ២-១ ​ជំនួបបើកឆាក​នៅកីឡដ្ឋាន Gelora Sriwijaya កាលពីថ្ងៃទី០៥ កក្កដា។ ប្រកួតទី២ បាន​បន្តយក​ឈ្នះទីម័រខាងកើត ​ក្នុងលទ្ធផល ១-០ ​នៅ​ល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Gelora Sriwijaya។

កម្ម​វិធីប្រកួត​ថ្ងៃ​នេះ ​មាន​ការ​ប្រកួត​ចំនួន ២គូ ក្នុងពូល A មាន​ដូច​ខាង​ក្រោម៖

  • ក្រុមនារីឥណ្ឌូនេស៊ី ប៉ះ ក្រុមនារី កម្ពុជា ​នៅកីឡដ្ឋាន Gelora Sriwijaya វេលាម៉ោង វេលាម៉ោង ៧:៣០នាទីរសៀល
  • ក្រុមនារីឡាវ​ ប៉ះ ក្រុមនារី ទីម័រខាងកើត នៅកីឡដ្ឋាន Jakabaring Athletic Field វេលាម៉ោង ៧:៣០នាទីរសៀល

តារាងចំណាត់​ថ្នាក់ ពូល A បណ្ដោះអាសន្ន ឥណ្ឌូនេស៊ី ឈរកំពូលតារាង មាន ៦ពិន្ទុ ក្រោយ​លេង​បាន ២ប្រកួត​កន្លង​មក ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំកម្ពុជា លេខ២ មាន​៦ពិន្ទុ ក្រុមនារីឡាវលេខ៣ មាន ០ពិន្ទុ និង ក្រុម នារី ទីម័រ ខាងកើត លេខ៤ មាន ០ពិន្ទុ៕

Share.