លោក សាប៊ូន វិនតា គ្រូ​បង្គោល​ក្លិប​គិរីវង់សុខសែនជ័យ ​កាន់សញ្ញាប័ត្រ AFC “A” License ត្រូវបាន​តែង​តាំង​ជា​គ្រូ​បង្គោល​​ក្លិប​គិរី​វង់​សុខសែន​ជ័យ​កាល​ពី​ដើម​ឆ្នាំ​២០២៣ នឹង​បាន​ដឹង​នាំ ក្លិប​​គិរីវង់សុខសែនជ័យ ​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខេមបូឌានលីគ​ខាប ឆ្នាំ​២០២៣ កាល​ពី​ពេល​កន្លងទៅ។

លោក សាប៊ូន វិនតា មាន​បទ​ពិសោធ​ក្នុង​អាជីព​បណ្តុះ​បណ្តាល​បាល់ទាត់ ក្នុង​នោះ​លោក​ធ្លាប់​ជា​នាយ​កបច្ចេកទេសក្លិបបាល់ទាត់ ISI-DSC FC និង នាយកអភិវឌ្ឍ​យុវជនក្លិបបាល់ទាត់បឹងកេត​ ព្រម​ទាំងក្រុមជម្រើសជាតិយុវជន និងឈុតធំរបស់គោព្រៃកម្ពុជាផងដែរ​។

ចំពោះបទពិសោធន៍ចំណេះដឹងក្នុងផ្នែកកីឡាបាល់ទាត់​ លោកធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលពី FIFA, AFC, FFC,LMA, Barca Innovation Hub, United Soccer Coaches។ ក្នុង​នាម​ជា​គ្រូប​ង្គោល​ក្លិប​គិរី​វង់​សុខសែន​ជ័យ លោក សាប៊ូន វិនតា បាន​បង្ហាញ​ពីការតាំងចិត្ត និង​ចក្ខុវិស័យ​របស់​លោក​គ្រូ​ក្នុងការរួមដំណើរជាមួយក្លិបបាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ​។

សូម​ទស្សនា​វីដេអូកិច្ចសម្ភាសន៍​ជាមួយគ្រូ​ដូច​ខាង​ក្រោម៖

ការប្រកួតពានរង្វាន់ Cambodian Premier league រដូវកាល ឆ្នាំ២០២៣-២០២៤ បាន​ធ្វើ​ពិ​ធីចាប់​ឆ្នោត​រួច​រាល់ នា​ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣​ ក្នុង​នោះ​បាន​រក​ឃើញ​ក្រុម​ដែល​ប្រកួត​បើក​ឆាកហើយ គឺ​ក្រុម​គិរីវង់សុខសែន នឹង​ត្រូវ​ជួបក្រុមបាល់ទាត់វិសាខា ខណៈ​ក្រុម​បាល់​ទាត់​ព្រៃវែង ត្រូវប៉ះ ណាហ្គាវើលដ៍ នៅថ្ងៃសៅរ៍ ទី៥ ខែ​សីហា ឆ្នាំ២០២៣៕

Share.