ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ ឥណ្ឌូនេស៊ី បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួច​រាល់​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​នារី កម្ពុជា​ ក្នុង​​ប្រកួត​ទី៣ ពូល A នៃពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023 នាត្រីថ្ងៃទី៩ កក្កដា នៅកីឡដ្ឋាន Gelora Sriwijaya។

ខណ: ថ្ងៃនេះ​ក៏​មាន​ការ​ប្រកួត​បន្តបិទពូល B និង​ពូល C ដើម្បី​ដណ្តើម​កៅអី​កំពូលតារាង ឬយ៉ាង​ហោច​ណាស់ លេខ០២ ល្អដាច់គេ (ធៀបនឹងពូលផ្សេង) ឡើង​ទៅកាន់​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ។ ដោយ​លេខ ១ពូល នឹង​ត្រូវ​ជួបលេខ១ ពូល C វគ្គពាក់កណ្ដាលផ្ដាច់ ក្រុមលេខ ២ល្អ ត្រូវ​ជួប លេខ១ ពូល A ការបវ្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

ជំនួប​ប្រកួត​នៅ​ថ្ងៃច័ន្ទ ទី១០ កក្កដា ពូល B និងពូល C ​មាន​៖

  • ពូល B៖ ក្រុមនារីវៀតណាម ប៉ះ ក្រុមនារី ម៉ាឡេស៊ី នៅកីឡដ្ឋាន Jakabaring Athletic Field វេលាម៉ោង ៣:៣០នាទីរសៀល
  • ពូល C៖ ក្រុមនារី ថៃ ប៉ះ ក្រុមនារី មីយ៉ាន់ម៉ា នៅកីឡដ្ឋាន Jakabaring Athletic Field វេលាម៉ោង ៧:៣០នាទីរសៀល

៣ប្រកួត កន្លង​មករបស់​ក្រុម​នារី​កម្ពុជា​

  • ប្រកួត​ទី១ ឈ្នះឡាវ ​ក្នុងលទ្ធផល ២-១ ​ជំនួប​បើក​ឆាក​នៅកីឡដ្ឋាន Gelora Sriwijaya កាលពីថ្ងៃទី០៥ កក្កដា
  • ប្រកួតទី២ បាន​បន្តយក​ឈ្នះ​ទីម័រ​ខាងកើត ​ក្នុងលទ្ធផល ១-០ ​នៅ​ល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Gelora Sriwijaya
  • ប្រកួតទី៣ ចាញ់​ក្រុម​នារី ឥណ្ឌូនេស៊ី ​ក្នុងលទ្ធផល ៥-០ ​នៅ​ល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Gelora Sriwijaya៕
Share.