សារព័ត៌មានត្រយង ផ្សាយផ្ទាល់ពីដំណឹងចម្រុះជាច្រើនក្នុងកម្មវិធី«ត្រយង Top News» នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ ដែលចាប់ផ្សាយពីម៉ោង៨ដល់៩ព្រឹក ដែលមានផ្សាយនៅលើហ្វេសប៊ុក យូធូ និងលើគេហទំព័ររបស់សារព័ត៌មានត្រយង www.troryorng.com។
ខាងក្រោមជាមាតិការសំខាន់ៗនៅក្នុងកម្មវិធី«ត្រយង Top News»៖
-បច្ចុប្បន្នភាពនៃជំងឺកូវីដនៅកម្ពុជា!
-មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបន្តរំលឹកឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខណៈស្ថានភាព កូវីដ-១៩ នៅកម្ពុជា ប្រឈមទៅនឹងការដើរហួសបន្ទាត់ក្រហម!
-ម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែសមត្ថភាពផលិតក្នុងមួយម៉ោងបាន ៣៥ម៉ែត្រគូប ត្រូវបានដាក់ឲ្យដំណើរការហើយ!
-កសិករសប្បាយចិត្តក្នុងការប្រមូលផលដំណាំផ្សេងៗដោយសារតម្លៃបានថ្លៃ!
-ឈ្លោះផ្អើលសមត្ថកិច្ច ក្រោយពីរថយន្តឃ្លប់បើកកៀររ៉ឺម៉កម៉ូតូបន្តិចបន្តួច!
-ម្ចាស់ IZUZU ងោកមួយភាំងចូលទៅបុករថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ សំណាងល្អ គ្មានអ្នកគ្រោះថ្នាក់!
-បុរសម្នាក់ ជិះម៉ូតូសណ្តោងរ៉ឺម៉កទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ
-បុរសម្នាក់ស្រវឹងស្រាចុះដាក់មងក្នុងស្ទឹង បណ្តាលឲ្យលង់ស្លាប់
-ស្រ្តីវ័យចំណាស់ម្នាក់ឃើញអាកុលក្នុងដបទឹកសុទ្ធស្មានថា ស្រា ស យកមកផឹកអាការ:មិនស្រួលដួលថ្ងារក្រោយបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ
-មេកត់កន្ទុយលេខ ៤នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការខេត្តបាត់ដំបង!
-សមត្ថកិច្ចចុះបង្រ្កាបវង់ល្បែង ១ កន្លែងឃាត់ខ្លួនមនុស្សប្រុសស្រី៤ នាក់រួមនឹងវត្ថុតាងមួយចំនួន!
-ដាក់តំបន់ការពារទេសភាព បឹងព្រែកល្ពៅ ជាតំបន់រ៉ាមសារ ដែលបានផ្តល់ជាធនធានធម្មជាតិ សម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាប
-មោទកភាពកម្ពុជា៖ កូនខ្មែរពីររូបបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលប្រកបដោយជោគជ័យ
-សហព័ន្ធខ្មែរទោចក្រយាន ជួលផ្ទះនៅជើងភ្នំគូលែន ឲ្យក្រុមជម្រើសជាតិស្នាក់នៅគេចពីកូវីដ-១៩