សារព័ត៌មាន​ត្រយង ​ផ្សាយ​ផ្ទាល់​​ពី​ដំណឹង​ចម្រុះ​​​ជា​ច្រើន​​ក្នុង​កម្មវិធី​«ត្រយង Top News» នៅ​ព្រឹក​​ថ្ងៃ​ចន្ទ ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ដែល​ចាប់​ផ្សាយ​ពី​ម៉ោង​៨ដល់៩​ព្រឹក ដែល​មាន​ផ្សាយ​នៅ​លើ​ហ្វេសប៊ុក យូធូ និង​លើ​គេហទំព័រ​របស់​សារព័ត៌មាន​ត្រយង www.troryorng.com។

ខាង​ក្រោម​ជា​មាតិការ​សំខាន់ៗ​នៅ​ក្នុង​កម្មវិធី​​«ត្រយង Top News»៖
-បច្ចុប្បន្នភាពនៃជំងឺកូវីដនៅកម្ពុជា!
-មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបន្តរំលឹកឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខណៈ​ស្ថានភាព កូវីដ-១៩ នៅ​កម្ពុជា ប្រឈម​ទៅ​នឹង​ការដើរហួសបន្ទាត់ក្រហម!
-ម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែសមត្ថភាពផលិតក្នុងមួយម៉ោងបាន ៣៥ម៉ែត្រគូប ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ហើយ!
-កសិករសប្បាយចិត្តក្នុងការប្រមូលផលដំណាំផ្សេងៗដោយសារតម្លៃបានថ្លៃ!
-ឈ្លោះផ្អើលសមត្ថកិច្ច ក្រោយពីរថយន្តឃ្លប់បើកកៀររ៉ឺម៉កម៉ូតូបន្តិចបន្តួច!
-ម្ចាស់ IZUZU ងោកមួយភាំងចូលទៅបុករថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ សំណាងល្អ គ្មានអ្នកគ្រោះថ្នាក់!
-បុរសម្នាក់ ជិះម៉ូតូសណ្តោងរ៉ឺម៉កទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ
-បុរសម្នាក់ស្រវឹងស្រាចុះដាក់មងក្នុងស្ទឹង បណ្តាលឲ្យលង់ស្លាប់
-ស្រ្តីវ័យចំណាស់ម្នាក់ឃើញអាកុលក្នុងដបទឹកសុទ្ធស្មានថា ស្រា ស យកមកផឹកអាការ:មិនស្រួលដួលថ្ងារក្រោយបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ
-មេកត់កន្ទុយលេខ ៤នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការខេត្តបាត់ដំបង!
-សមត្ថកិច្ចចុះបង្រ្កាបវង់ល្បែង ១ កន្លែងឃាត់ខ្លួនមនុស្សប្រុសស្រី៤ នាក់រួមនឹងវត្ថុតាងមួយចំនួន!
-ដាក់តំបន់ការពារទេសភាព បឹងព្រែកល្ពៅ ជាតំបន់រ៉ាមសារ ដែលបានផ្តល់ជាធនធានធម្មជាតិ សម្រាប់​ពលរដ្ឋ​ប្រើប្រាស់ ​និងជាទីជម្រកសត្វស្លាប
-មោទកភាពកម្ពុជា៖ កូនខ្មែរពីររូបបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលប្រកបដោយជោគជ័យ
-សហព័ន្ធខ្មែរ​ទោចក្រយាន ជួល​ផ្ទះ​នៅ​ជើង​ភ្នំគូលែន ឲ្យ​ក្រុម​ជម្រើស​ជាតិ​ស្នាក់​នៅ​គេចពី​កូវីដ-១៩

Telegram-Troryorng
Share.