ក្លិបបាល់ទាត់ Paris Saint-Germain ក្រោមការដឹកនាំរបស់លោក Luis Enrique គ្រូបង្វឹកថ្មីជនជាតិអេស្ប៉ាញ បានប្រកាសនាំចូលកីឡាករ Lee Kang-in ពី RCD Mallorca ក្នុងតម្លៃ ២២លានអឺរ៉ូ មកកាន់លីគកំពូលបារាំង Ligue 1 សម្រាប់រដូវកាល ២០២៣-២៤។

កីឡាករ Lee Kang-in កើតនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០១ (បច្ចុប្បន្នមានអាយុ ២២ឆ្នាំ) ចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅក្រុម Valencia ចន្លោះឆ្នាំ ២០១៨-២០២១ មុនផ្លាស់ទៅកាន់ Mallorca នៅឆ្នាំ២០២១-២០២៣ នៃក្របខណ្ឌ Laliga លីគកំពូលអេស្ប៉ាញ។ ខណ:ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ជាប់ឈុតធំដំបូងនៅឆ្នាំ ២០១៩ បង្ហាញខ្លួន ១៤លើក។

ចង់ដឹងមូលហេតុអ្វីបានជា PSG ទិញ Lee Kang-in ក្នុងតម្លៃ ២២លានអឺរ៉ូ តោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ក្រៅពីនេះក្លិបបាល់ទាត់ PSG ក៏បាននាំចូលកីឡាករ ៤នាក់ផ្សេងទៀត៖
-ខ្សែការពារ Lucas Hernandez ពី Bayern Munich ក្នុងតម្លៃ ៤០លានអឺរ៉ូ
-ខ្សែការពារ Milan Skriniar ពី Inter Milan ក្នុងតម្លៃ ១៥លានអឺរ៉ូ
-ខ្សែបម្រើ Manuel Ugarte ពី Sporting CP ក្នុងតម្លៃ ៦០លានអឺរ៉ូ
-ខ្សែប្រយុទ្ធ Marco Asensio ពី Real Madrid ដោយគ្មានតម្លៃខ្លួន៕

Share.