ក្លិបបាល់ទាត់ Al-Hilal សមាជិកលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League បានប្រកាសនាំចូលកីឡាករ Sergej Milinković-Savić ពី Lazio ក្នុងតម្លៃ ៤៤លានដុល្លារ។

កីឡាករ Sergej Milinković-Savić ជនជាតិស៊ែប៊ី កើតនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៩៥ បច្ចុប្បន្នមានវ័យ២៨ឆ្នាំ លេងតំណែងជាខ្សែបម្រើ កម្ពស់ ១.៩២ម៉ែត្រ។

ក្រៅពីនេះក្លិបបាល់ទាត់ Al-Hilal ក៏បាននាំចូលខ្សែការពារ Kalidou Koulibaly ពី Chelsea ក្នុងតម្លៃ ២៧លានដុល្លារ កិច្ចសន្យាដល់ឆ្នាំ ២០២៦ ខណ:ថ្លៃនឿយហត់១ឆ្នាំ ៣២លានដុល្លារ។

ព្រមទាំងបាននាំចូលខ្សែបម្រើ Rúben Neves ពី Wolverhampton Wanderers FC ក្នុងតម្លៃ ៦០លានដុល្លារ ដោយទទួលបានថ្លៃនឿយហត់ ៣៨ម៉ឺនដុល្លារ ក្នុង១សប្តាហ៍។

លីគកំពូល Saudi Professional League ឬ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៧៦ ពោលគឺមានអាយុកាល ៤៦ឆ្នាំ។ ខណ: Al-Hilal គឺជាក្រុមជោគជ័យបំផុតនៅលីគមួយនេះដោយឈ្នះជើងឯកសរុប១៨សម័យកាល៕

Share.