សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសពិន័យមនុស្ស១៤នាក់ និងថវិកាជិត២ម៉ឺនដុល្លារ បន្ទាប់ពី​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​ រវាងឥណ្ឌូនេស៊ី និងថៃ លើ​វិញ្ញាសា​បាល់ទាត់​បុរស​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ វគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

បញ្ជីនៃការផាកពិន័យមានដូចជា៖
-ឥណ្ឌូនេស៊ី៖ កីឡាករ ៣នាក់ + មន្ត្រីគ្រូបង្វឹក ៤នាក់
-ថៃ៖ កីឡាករ ២នាក់ + មន្ត្រីគ្រូបង្វឹក ៥នាក់។

បញ្ជីឈ្មោះបុគ្គលដែលត្រូវពិន័យ៖
កីឡាករឥណ្ឌូនេស៊ី៖
-Agung Bagus Fawwazi (ព្យួរ៦ប្រកួត + ពិន័យ 1000 ដុល្លារ)
-Komang Teguh (ព្យួរ៦ប្រកួត + ពិន័យ 1000 ដុល្លារ)
-Taufany Muslihuddin (ព្យួរ៦ប្រកួត)។

កីឡាករថៃ៖
-Soponwit Rakyart (ព្យួរ៦ប្រកួត +ពិន័យ 1000 ដុល្លារ)
-Chayapipat Supunpasuch (ព្យួរ៦ប្រកួត)។

មន្ត្រី និងគ្រូបង្វឹកឥណ្ឌូនេស៊ី៖
-Sahari Gultom (ព្យួរ៦ប្រកួត)
-Tegar Diokta (ព្យួរ៦ប្រកួត + ពិន័យ 1000 ដុល្លារ)
-Ahmad Nizar (ព្យួរ៦ប្រកួត + ពិន័យ 1000 ដុល្លារ)
-Toid Sarnadi (ព្យួរ៦ប្រកួត + ពិន័យ 1000 ដុល្លារ)។

មន្ត្រី និងគ្រូបង្វឹករបស់ប្រទេសថៃ៖
-Pattarawut Wongsriphuek (ព្យួរ៦ប្រកួត + ពិន័យ 1000 ដុល្លារ)
-Mayeid Mad-Adam (ព្យួរ៦ប្រកួត + ពិន័យ 1000 ដុល្លារ)
-Purachet Todsanit (ព្យួរ៦ប្រកួត)
-Thirapak Prueangna (ព្យួរ៦ប្រកួត)
​-​Bamrung Boonprom (​ត្រូវ​ផ្អាក​៦​ប្រកួត​)។

ខណ:សមាគម​បាល់ទាត់​ថៃ​ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ​​ពិន័យទឹកប្រាក់ ១០.០០០​ដុល្លារ។

គួរបញ្ជាក់ថា ការ​ប្រកួត​ដណ្តើម​មេដាយមាស លើ​វិញ្ញាសា​បាល់ទាត់​បុរស​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ ឥណ្ឌូ​ណេ​ស៊ី នឹង​ថៃ បាន​បញ្ចប់​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ដោយ​ឥណ្ឌូ​ណេ​ស៊ី​ជា​ម្ចាស់មេដាយមាស ក្រោយ​ជ័យជម្នះក្នុងលទ្ធផល ៥-២ ជាមួយនឹង​ការ​ប្រកួត​ដ៏​ចម្រូងចម្រាស និង​មាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​រវាង​ក្រុម​គ្រូបង្វឹក និង​កីឡាករ​នៃ​ក្រុម​ទាំង​សងខាង​៕

Share.