កម្មវិធី​ប្រកួត​បាល់ទះ​ជើង​ឯក​កម្រិត​ទ្វីប​អាស៊ី 2023 Asian Men’s Volleyball Challenge Cup បាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​២​ឡើង​ចាំ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ​៤ក្រុម​ទៀត​ត្រូវ​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ​ ដោយ​ក្នុង​នោះ​ក្រុម២​របស់​អាស៊ាន គឺ​ថៃ និង​ឥណ្ឌូណេស៊ី ត្រូវ​ប៉ះ​គ្នា។

លទ្ធផល​វគ្គ​១២ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​ឃើញ​ថា៖
គូ​ទី១៖ តៃវ៉ាន់ ១-៣ វៀតណាម
គូ​ទី២៖ ឥណ្ឌូណេស៊ី ៣-០ កាហ្សាក់ស្ថាន
គូទី៣៖ ហុងកុង ១-៣ ថៃ
គូ​ទី៤៖ កូរ៉េខាងត្បូង ៣-០ ម៉ុងហ្គោលី
គូទី៥៖ ហ្វីលីពីន ០-៣ ប៉ារ៉ែន
គូ​ទី៦៖ អូស្ត្រាលី ៣-០ ម៉ាកាវ

ដូច្នេះ​កម្មវិធី​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ (សល់តែ២គូ) នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ​២០២៣ ដោយ​៖
គូ​ទី១៖ ថៃ ប៉ះ ឥណ្ឌូណេស៊ី
គូទី២៖ បារ៉ែន ប៉ះ អូស្ត្រាលី

តាមការ​កំណត់​ឃើញ​ថា​ក្រុម​មាន​២ក្រុម​ឡើង​ចាំ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​នឹង​ប្រកួត​នៅ​ថ្ងៃ​ទី​១៤​ខែ​កក្កដា គឺ៖
គូ​ទី១៖ វៀតណាម ប៉ះ ថៃ/ឥណ្ឌូណេស៊ី
គូទី២៖ កូរ៉េខាងត្បូង ប៉ះ បារ៉ែន/អូស្ត្រាលី

សូម​បញ្ជាក់​ថា​ពានរង្វាន់ 2023 Asian Men’s Volleyball Challenge Cup នេះ​រៀបចំ​ឡើង​នៅ​កោះតៃវ៉ាន់ ពី​ថ្ងៃ​ទី​៨ ដល់​១៥​ខែ​កក្កដា ឆ្នាំ​២០២៣ លើ​២ទីលាន​ផ្សេង​គ្នា ខណៈ​ក្រុម​ចូលរួម​សល់​១៥​ក្រុម ក្រោយ​ប៉ាគីស្ថាន និង​អ៊ូបេគីស្ថាន ដក​ខ្លួន។

ដូច្នេះ​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​ក្នុង 2023 Asian Men’s Volleyball Challenge Cup នេះ​នឹង​តំណាង​ឱ្យ​ទ្វីប​អាស៊ី​១កៅអី​ឡើង​ទៅ​ប្រកួត​ពានរង្វាន់​កម្រិត​ពិភពលោក 2023 FIVB Volleyball Men’s Challenger Cup ដែល​ធ្វើ​ឡើង​​នៅ​ប្រទេស​កាតារ នា​ចុង​ខែ​កក្កដា ខាង​មុខ ដែល​មាន​ក្រុម​ខ្លាំងៗ​ចំនួន​៧ ក្រុម​កំពុង​អង្គុយចាំ។

ក្រុម​ទាំង​៨​មាន​ ឈីលី ទុយនេស៊ី កាតារ (ម្ចាស់ផ្ទះ) កោះ​ដូមីនីកា តួកគី អ៊ុយក្រែន និង​ចិន។ ក្រុម​ជើង​ឯក​មាន​ឈ្មោះ​ឡើង​ទៅ​លេង​ពានរង្វាន់​កម្រិត​ខ្ពស់​ក្នុង​លោក FIVB Volleyball Men’s Nations League ឆ្នាំ​២០២៤ ខាង​មុខ៕

Share.