ព្រះសីហនុ:  រថភ្លើងដឹកទូកុងតឺន័រ​មួយគ្រឿង​ បានក្រឡាប់ចេញពីផ្លូវដែក កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ នៅខេត្តព្រះសីហនុ។

ប្រពភព័ត៌មានបានឲ្យដឹងថា រថភ្លើងនេះ បើកចេញពីរាជធានីភ្នំពេញ ឆ្ពោះមកក្រុងព្រះសីហនុ លុះមកដល់ចំណុចឆ្នេរព្រែកត្រែង មុខរោងចក្រក្រដាស ក៏ស្រាប់តែដាច់រ៉ៃ និងរបូតកង់ដែក ក្រឡាប់ចេញពីផ្លូវអស់ចំនួន៦ទូ តែមិនមានបង្ករគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចនិងខាងក្រុមហ៊ុនបានសហការគ្នា ប្រើឧបករណ៍ទាញលើកទូររថភ្លើងទាំង៦កង់ និងសម្រួលវ៉ៃ ឬផ្លូវរថភ្លើងដែលខូចខាតនោះឡើងវិញ។ នេះជាឧបទ្ទវហេតុថ្មីមួយ ពីព្រោះកន្លងមកគ្រោះថ្នាក់រថភ្លើង ច្រើនតែកើតឡើងដោយសារកាបុករថយន្តជិះឆ្លងកាត់ផ្លូវ៕

Share.