ទីបំផុតរក​ឃើញ​ក្រុម​ខ្លាំងទាំង៤ ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ក្នុងកម្មវិធី​ប្រកួត​បាល់​ទះ​ជើង​ឯក​កម្រិត​ទ្វីប​អាស៊ី 2023 Asian Men’s Volleyball Challenge Cup ដោយ​វៀត​ណាម ប៉ះថៃ និងកូរ៉េខាត្បូង ប៉ះប៉ារ៉ែន។

ក្រុម​ទាំង ៤នឹង​ត្រូវ​ជួប​គ្នា​នៅ​វគ្គពាកកណ្ដាល​ផ្ដាច់​ព្រ័ត្រ នៅ​ថ្ងៃទី១៤ កក្កដា នេះ កាលវិភាគប្រកួត​មាន​ដូច​ខាងក្រោម៖

  • វៀតណាម ប៉ះ ថៃ វេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់
  • កូរ៉េខាត្បូង ប៉ះប៉ារ៉ែន វេលាម៉ោង ១៥:០០ នាទីរសៀល

លទ្ធផលវគ្គ​៨ក្រុម​ចុងក្រោយ មានតែ២គូ នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ​២០២៣ ដោយសា វៀតណាម និងកូរ៉េខាងត្បូង ជាក្រុម​ដែល​ឡើង​ទៅ​កាន់វគ្គពាកកណ្ដាលផ្ដាច់​ព្រ័ត្រស្វ័យប្រវត្តិ​៖

គូ​ទី១៖ ថៃ ៣-២ ឥណ្ឌូណេស៊ី
គូទី២៖ បារ៉ែន ៣-១ អូស្ត្រាលី

លទ្ធផល​វគ្គ​១២ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​ឃើញ​ថា៖

គូ​ទី១៖ តៃវ៉ាន់ ១-៣ វៀតណាម
គូ​ទី២៖ ឥណ្ឌូណេស៊ី ៣-០ កាហ្សាក់ស្ថាន
គូទី៣៖ ហុងកុង ១-៣ ថៃ
គូ​ទី៤៖ កូរ៉េខាងត្បូង ៣-០ ម៉ុងហ្គោលី
គូទី៥៖ ហ្វីលីពីន ០-៣ ប៉ារ៉ែន
គូ​ទី៦៖ អូស្ត្រាលី ៣-០ ម៉ាកាវ

ក្រុមដែល​ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់​លេខ៥ និងលេខ៦ មាន​៖

  • ឥណ្ឌូណេស៊ី ប៉ះអូស្ត្រាលី ថ្ងៃទី១៥ កក្កដា វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់

ក្រុម​ដែល​ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់លេខ៧ ដល់​លេខ១០ មាន៖

  • ម៉ុងហ្គោលី ប៉ះ ហ្វីលីពីន ថ្ងៃទី១៤ កក្កដា វេលាម៉ោង ១៥:០០នាទីរសៀល
  • តៃវ៉ាន់ ប៉ះ កាហ្សាក់ស្ថាន ថ្ងៃទី១៤ កក្កដា វេលាម៉ោង ១៧:៣០នាទីល្ងាច

ក្រុម​ឈ្នះ នឹង​ត្រូវ​ជួប​គ្នា​ដើម្បី​ដណ្ដើម​យក​ចំណាត់​ថ្នាក់​លេខ៧ និងលេខ៨ ខណ:​ក្រុម​ដែល​ចាញ់ នឹង​ដណ្ដើម​យក​ចំណាត់​ថ្នាក់​លេខ ៩ និង​លេខ១០ នៅ​ថ្ងៃទី១៥ កក្កដា។

សូម​បញ្ជាក់​ថា​ពានរង្វាន់ 2023 Asian Men’s Volleyball Challenge Cup នេះ​រៀបចំ​ឡើង​នៅ​កោះតៃវ៉ាន់ ពី​ថ្ងៃ​ទី​៨ ដល់​១៥​ខែ​កក្កដា ឆ្នាំ​២០២៣ លើ​២ទីលាន​ផ្សេង​គ្នា ខណៈ​ក្រុម​ចូលរួម​សល់​១៥​ក្រុម ក្រោយ​ប៉ាគីស្ថាន និង​អ៊ូបេគីស្ថាន ដក​ខ្លួន។

ដូច្នេះ​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​ក្នុង 2023 Asian Men’s Volleyball Challenge Cup នេះ​នឹង​តំណាង​ឱ្យ​ទ្វីប​អាស៊ី​១កៅអី​ឡើង​ទៅ​ប្រកួត​ពានរង្វាន់​កម្រិត​ពិភពលោក 2023 FIVB Volleyball Men’s Challenger Cup ដែល​ធ្វើ​ឡើង​​នៅ​ប្រទេស​កាតារ នា​ចុង​ខែ​កក្កដា ខាង​មុខ ដែល​មាន​ក្រុម​ខ្លាំងៗ​ចំនួន​៧ ក្រុម​កំពុង​អង្គុយចាំ។

ក្រុម​ទាំង​៨​មាន​ ឈីលី ទុយនេស៊ី កាតារ (ម្ចាស់ផ្ទះ) កោះ​ដូមីនីកា តួកគី អ៊ុយក្រែន និង​ចិន។ ក្រុម​ជើង​ឯក​មាន​ឈ្មោះ​ឡើង​ទៅ​លេង​ពានរង្វាន់​កម្រិត​ខ្ពស់​ក្នុង​លោក FIVB Volleyball Men’s Nations League ឆ្នាំ​២០២៤ ខាង​មុខ៕

Share.