ខ្សែប្រយុទ្ធ Lionel Messi ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បានសម្រេចចិត្តចូលរួមជាមួយក្លិបបាល់ទាត់ Inter Miami CF ដោយគ្មានតម្លៃខ្លួន កាលពីថ្ងៃទី៨ ខែមិថុនា កន្លងទៅ ក្រោយចាកចេញពី Paris Saint-Germain នៅលីគកំពូលបារាំង ចប់រដូវកាល ២០២២-២៣។

ខណ:ខ្សែប្រយុទ្ធ Lionel Messi នឹងបង្ហាញខ្លួនលើកដំបូងឱុ្យក្រុមថ្មី Inter Miami នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅពេលក្រុមស្ថិតនៅលីគកំពូលអាមេរិក Major League Soccer មួយនេះទទួលស្វាគមន៍ក្រុម Crus Azul របស់ម៉ិកស៊ិកនៅក្នុងជំនួបបើកឆាកពានរង្វាន់ Leagues Cup។

គួរដឹងថាក្លិបបាល់ទាត់ Inter Miami CF សមាជិកលីគកំពូលអាមេរិក Major League Soccer (MLS) ដែលមានម្ចាស់ក្លិបគឺលោក David Beckham អតីតខ្សែបម្រើឆ្នើមរបស់ Man United, Real Madrid និងក្រុមជម្រើសជាតិអង់គ្លេស។

ចំពោះកិច្ចសន្យារបស់ Lionel Messi ជាមួយក្លិបបាល់ទាត់ Inter Miami គឺរយ:ពេល២ឆ្នាំកន្លះ ជាមួយជម្រើសបន្តកុងត្រា១ឆ្នាំបន្ថែមទៀត ដោយទទួលបានថ្លៃនឿយហត់ ៥៤ លានដុល្លារក្នុង១ឆ្នាំ៕

Share.